17/05/2016 09:52 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលគោរពធានាសិទ្ធិសារវ័ន្តនិងសេរីភាពរបស់ប្រជាពលរដ្ឋ


វៀតណាមជានិច្ចកាលគោរពធានាសិទ្ធិសារវ័ន្តនិងសេរីភាពរបស់ប្រជាពលរដ្ឋ (Image: VNA)

នាថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦ ឆ្លើយសំណួរ​របស់អ្នក​យកព័ត៌មាន​ទាក់ទិន ដល់សេចក្តីប្រកាសថ្ងៃទី​១៣ ខែ​ឧសភា​ របស់​អ្នកនាំពាក្យអគ្គស្នង​ការ​ទទួល​បន្ទុក​ បញ្ហាសិទ្ធិមនុស្សនៃ អ.ស.ប. ឯក​អគ្គរដ្ឋទូត Nguyen Trung Thanh តំណាង​អចិន្ត្រៃយ៍របស់វៀត​ណាម អម អ.ស.ប. នៅក្រុង Geneva (ស្វីស) បានសង្កត់​ធ្ងន់​ថា៖ វៀត​ណាម​បាន​បដិ​សេធ រាល់ព័ត៌មានខុសឆ្គង ខ្វះបរានុម័ត​របស់អ្នកនាំពាក្យអគ្គ​ស្នងការ ព្រមទាំង​សម្តែង​នូវការ សោក​ស្តាយ​ និងអស់សង្ឃឹម​ស្តីអំពី​ប្រតិកម្ម​នេះ។ វៀតណាម​ជានិច្ចកាល​គោរពរ​ និង​ធានារា​ល់​សិទ្ធិសារវ័ន្ត​និង​សេរីភាព​របស់​ប្រជាពលរដ្ឋ ក្នុងនោះមានសិទ្ធិជាសេរីភាពប្រមូលផ្តុំសេរីភាព ក្នុងការនិយាយ ស្តីដែលសម​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​វៀត​ណាម​ឆ្នាំ​២០១៣ និង​បណ្ដាបទដ្ឋានអន្តរជា​តិ​ស្តីពីសិទិ្ធមនុស្ស។ អនុសញ្ញាអន្តរ​ជាតិ​នានា ជាពិសេស​គឺអនុសញ្ញា ស្តីពីសិទ្ធិ​សំរាប់ជនស៊ីវិលនិងខាងនយោបាយ ក៏បានកំណត់ច្បាស់នូវសិទិ្ធនិងសេរីភាព​ឯកជន​ត្រូវបាន​អនុវត្ត​ ក្នុងក្របខ័ណ្ឌច្បាប់មិនជះឥទ្ធិពល ​ដល់​សន្តិសុខសុវត្ថ​ភាព​សង្គ​ម​សណ្ឋាប់​​ធ្នាប់​សាធារណៈ​​សិលធម៌​សុខភាព​សហគមន៍ និងសិទ្ធិផ្សេងៗទៀត​របស់បុគ្គល។ ដោយឈរលើស្មារតីនោះ រាល់​ទង្វើបង្ក​អំពើហឹង្សា​រំលោភ​ លើសណ្តាប់ធ្នាប់សង្គមដែលជះឥទ្ធិពល ដល់ជីវភាពរស់នៅរបស់ប្រជាជន​ត្រូវបាន​ទប់​ស្កាត់​ ក្នុងក្របខ័ណ្ឌច្បាប់ដើម្បីផលប្រយោជន៍ រួមរបស់សហគមន៍។ ចំពោះ​មុខ​ស្ថាន​ភាព​បរិស្ថាន​នៅ​បណ្ដា​ខេត្ត​ភាគ​កណ្ដាល​វៀត​ណាម រដ្ឋាភិបាលនិង​តំបន់ទាក់​ទិននានា​កំពុង ​ខំប្រឹង​ប្រែង​អស់​ពីកំលាំង​កាយចិត្ត​ជួយ​ឧបត្ថម្ភ​ប្រជាពល​រដ្ឋ​ ជាជនទទួលរងការជះឥទ្ធិពលដោយផ្ទាល់។ ដោយមានការ​ជួយ​ឧបត្ថម្ភ​របស់​ដៃគូនិង​អ្នកវិទ្យសាស្ត្រ​អន្តរជាតិ​នានា វៀត​ណាម​កំពុងស្វែង​រកមូលហេតុនៃរឿងហេតុ​នេះ ព្រម​ទាំង ស្វាគមន៍​កិច្ច​សហប្រតិបត្តិ​ការ របស់​អង្គការអន្តរជាតិជាពិសេសគឺ អ.ស.ប. ដែល​ខំប្រឹង​ប្រែង​រួមជាមួយ​វៀត​ណាម​ដោះស្រាយ​បញ្ហា​បរិស្ថាននេះ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ