26/07/2015 11:37 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាមួយនេប៉ាល់

វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាមួយនេប៉ាល់ (Image: VNA)

វៀតណាម​ជានិច្ចកាល​គោរពទំនាក់ទំនងមិត្តភាពនិងសហប្រតិប​ត្តិការ ជាមួយនេប៉ាល់។ នេះ​គឺជា​ការអះ​អាង​របស់​ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​នៅឥណ្ឌាព្រម​ជាមួយប្រទេស​បូតាន​និង​នេប៉ាល លោក Ton Sinh Thanh ដែល​បាន​នាំចេញ​ក្នុងពិធី​ជូនសារ​តាំង​ដល់ប្រធានាធិបតីនា​ប៉ាល់ លោក Ram Baran Yadav​និង​ក្នុង​ការ​សន្ទនា​ជាមួយ​រដ្ឋមន្ត្រីការបរទេសប្រទេសសាមី លោក Mahendra​ Pandey រួម​ជាមួយ​មន្ត្រីជាន់​ខ្ពស់​ផ្សេង​ៗ​ទៀត​នៅ​រដ្ឋធានី​ Kathmandu នាថ្ងៃទី​២៣​ខែកក្កដាឆ្នាំ​២០១៥​។ ក្នុង​ជំនួប​បណ្ដាថ្នាក់​ដឹក​នាំប្រទេស​នេប៉ាល់​បាន​ចាត់​ទុក​ថា​៖ វៀតណាម​និងនេប៉ាល់​ត្រូវបង្កើន​កិច្ចសហប្រតិបត្តិការថែមទៀត នាពេលខាងមុខ​តាមរយៈ​ការផ្លាស់​ប្តូរ​គណៈ​ប្រតិភូជាន់​ខ្ពស់​និងចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងសហ​ប្រតិបត្តិការ នាពេលខាងមុខ។ នាថ្ងៃទី​២៤ ខែ​កក្កដា​ ឯក​អគ្គរដ្ឋទូត Ton Sinh Thanh​ ក៏បានជួបមុខជាមួយសមាគមជន​វៀតណាម នៅនេប៉ាល់ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ