17/05/2015 10:49 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីនានា

នាយប់​ថ្ងៃទី​១៥​ឧសភាឆ្នាំ​២០១៥​ ប្រធា​នរដ្ឋវៀតណាម​ លោក Truong Tan Sang និង​គណៈ​ប្រតិភូ​ជាន់ខ្ពស់​វៀតណាម​បាន​វិលត្រឡប់​មក​ប្រទេស​វិញ បញ្ចប់​ដំ​ណើរ​ទស្សនកិច្ចចូលរួម ពិធីរំលឹក​ខួបអនុស្សាវរីយ៍លើក​ទី៧០​ នៃជ័យជំនះ​ក្នុងសង្គ្រាម​ការ​ពារ​មាតុប្រទេស​ ដ៏មហិមារ​នៅ​រុស្ស៊ី​និង​ដំណើរ​ទស្សន​កិច្ច​ថ្នាក់​រដ្ឋ នៅ​សាធា​រណៈ​រដ្ឋ​ឆែក​និងសាធារណៈ​រដ្ឋអាហ្សែបៃ​ហ្សង់ ចាប់ពីថ្ងៃ​ទី៨ដល់​ទី១៥ ខែ​ឧសភា​កន្លង​ទៅ​។ នេះ​ជា​ដំណើរ​ទស្សន​កិច្ច​ នៅប្រទេស​នានា​ដែលជាមិត្ត​ភក្ដិ​ប្រពៃណី របស់វៀត​ណាម សំដៅ​បន្ត​ពូន​ជ្រុំឲ្យ​ចំណង​មិត្ត​ភាព​ដែល​មាន​ស្រាប់ ព្រម​ទាំងអះ​អាង​នូវ​ភាពត្រឹម​ត្រូវ នៃគោលន​យោបាយ​កិច្ចការ​បរទេស ក៏ដូច​ជា មនោ​សញ្ចេត​នារបស់​ប្រជាជន​វៀត​ណាម សំរាប់ប្រទេស​នានាដែល​ធ្លាប់​ជួយ​ឧបត្ថម្ភ​វៀតណាម​ផងដែរ​។​


លោក Truong Tan Sang ជួបចរចារជាមួយប្រធានាធិបតីអាហ្សែបៃហ្សង់ (រូបថត៖VOV)

ក្រ​ឡែកមលើល​ឡើងវិញ​នូវដំណើរ​ទស្សនកិច្ច​របស់ លោកប្រធានរដ្ឋ ឧបនា​យក​រដ្ឋ​មន្រ្តី​និង​ជារដ្ឋ​មន្រ្តីការ​បរទេស​វៀត​ណាម លោក Pham Binh Minh បានអះអាង​ថា រាល់​លទ្ធផល​នៃដំណើរ​ទស្សន​កិច្ចលើក​នេះ បាន​​រួម​ចំណែក​​ពង្រឹង​និងពង្រីក​ទំនាក់ទំនង ​សហប្រតិបតិ្តការ លើវិស័យជាច្រើន​រវាងវៀត​ណាម ជា​មួយរុស្ស៊ី ឆែក​និង​អាហ្សែបៃ​ហ្សង់។


លោក Truong Tan Sang និងលោកជំទាវជួបសន្ទនាជាមួយលោកប្រធានាធិបតីឆែកនិងលោកជំទាវ (រូបថត៖VOV)

“ក្នុង​ជំនួបសន្ទនា​ទាំង​ឡាយ​ ជាមួយថ្នាក់ដឹក​នាំនៃ​ប្រទេស​ទាំង​៣នោះ ភាគី​ទាំង​២​សុទ្ធតែ​វាយ​តំលៃខ្ពស់​ចំពោះ​ទំនុក​ទុកចិត្ត​អំពីទំនាក់​ទំនងនយោបា​យ ក្នុងគោល​បំណងបង្កើន​ថែមទៀត​កិច្ច​សហប្រតិ​បតិ្តការ​លើ​វិស័យ​ជា​ច្រើន ​ជាពិសេស​គឺ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ខ្ញុំចាត់​ទុក​ថា ដំណើរ ទស្សន​កិច្ច​របស់​លោក​ប្រធាន​រដ្ឋ មិន​ត្រឹមតែ​ពង្រឹង​ទំនាក់ទំនង​នយោបាយ ដ៏ល្អ​ប្រសើរ​រវាង​វៀត​ណាម​ ជាមួយប្រទេស​ទាំង​៣ពោល​ខាង​លើប៉ុណ្ណោះទេ ថែម​ទាំងនៅជំ​រុញខ្លាំង​កិច្ច​សហ​ប្រតិបតិ្ត​ការ​ លើវិស័យ​សេដ្ឋ​កិច្ច​ពាណិជ្ជកម្ម​ថែម​ទៀត​។ នេះជា​កត្ដាចាំបាច់​សំ​រាប់​ភាគីទាំង២”។
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ