16/01/2015 14:51 GMT+7 Email Print Like 0

វៀតណាមជានិច្ចកាលកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការជាមួយចិន

នៅសន្និសីទកាសែតនារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥នៅរដ្ឋធានីប៉េកាំងរបស់ចិន ក្នុងឱកាស​រំ​លឹក​ខួប​អនុស្សាវរីយ៍​លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងវៀតណាម ចិន (ថ្ងៃទី១៨ មករា ឆ្នាំ១៩៥០) ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម​​លោក Nguyen Van Tho បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការ​អភិវឌ្ឍន៍ទំនាក់ទំ​នង​ដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយចិន។នេះគឺជាអាទិភាព១ក្នុងចំណោមអាទិភាពជួរមុខ មុន​ក៏ដូចជាក្រោយ និងយូរអង្វែងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។វៀតណាមក៏មានគោល​បំ​ណង​ថា៖ ចិនចាត់ទុកស្ថិរភាព​ ការសេចក្ដីអភិវឌ្ឍន៍សម្បូររុងរឿងរបស់វៀតណាម ជាឱកាសសំរាប់ចិនដែរ។


ស្ថានទូតវៀតណាមប្រចាំនៅចិនរៀបចំសន្និសីទកាសែតក្នុងឱកាសដើមឆ្នាំថ្មីសកល

តាមលោកឯកអគ្គរដ្ឋទូតថា ក្នុងឆ្នាំ២០១៤ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្ម ជាចំណុចលេចធ្លោរក្នុង​ទំ​នាក់​ទំ​នងរវាងប្រទេសទាំង២ តំលៃប្រាក់ពាណិជ្ជកម្មវៀតណាម-ចិនទទួលបាន៥៨,៥ពាន់លានដុល្លាអាមេរិក កើន ​១៦​%​ បើ​ប្រៀបនឹងឆ្នាំ២០១៣។វៀតណាមក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី២របស់ចិនក្នុងប្លុកអាស៊ាន ខណៈដែល​ចិន​ជា​​វិនិយោគិនធំទី៩នៅវៀតណាម។

ក្នុងឆ្នាំ២០១៥នេះ វៀតណាមនិងចិនរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំ​នាក់​ទំ​នង​ការ​ទូត​។​នេះ​ជា​ឱកាស​សំខាន់ដើម្បីប្រទេសទាំង២លើកកំពស់ថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងដៃគូសហប្រតិបតិ្តការ​យុទ្ធ​សាស្ត្រលើគ្រប់វិស័យ។តាមលោកឯកអគ្គរដ្ឋទូត Nguyen Van Tho ថាក្នុងឆ្នាំ២០១៥ ប្រទេសទាំង២ត្រូវបង្កើ​ន​ជំ​នួប​​ប្រាស្រ័យ ដំណើរទស្សនកិច្ចជាន់ខ្ពស់ក៏ដូចជាការផ្លាស់ប្ដូររវាងក្រសួង ស្ថាប័ននិងតំបន់ ពិសេសគឺជំនាន់វ័យក្មេង សំ​ដៅពង្រឹងទំនុកទុកចិត្តខាងនយោបាយនិងជំនឿជាក់យុទ្ធសាស្ត្រ។ ស្ដីពីបញ្ហាសមុទ្រខាងកើត ប្រទេសទាំង២ត្រូវ​បន្ត​ដោះស្រាយដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងគោរពផលប្រយោជន៍ដ៏ត្រឹមត្រូវ​របស់​ប្រទេស​និមួយៗក្នុងនោះមានអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ខណៈ​ដែលស្វែង​រក​​ដំណោះស្រាយដ៏ចីរភាពយូរអង្វែងសំរាប់បញ្ហានេះ ភាគីទាំង២ត្រូវរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ​សុវត្ថិភាព​និង​សេរី​ភាពខាងនាវាចរណ៍ អាកាសចរណ៍ ត្រួតពិនិត្យល្អសភាពការណ៍ មិនទុកឲ្យស្ថានភាព កើតស្មុគស្មាញ​ថែម​ទៀត​ជះ​ឥទ្ធិពលដល់ទំនាក់ទំនងរវាងប្រទេសទាំង២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ