28/06/2018 10:36 GMT+7 Email Print Like 0

វៀតណាមជាទីមកដល់យ៉ាងងាយស្រួលសម្រា​ប់ GEF អនុវត្តន៍​គម្រោង​ការថ្មី​ៗស្តីពី​កិច្ចការ​ពារបរិស្ថាន​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី

 នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅទីក្រុង Da Nang កិច្ចប្រជុំលើកទី៦នៃ​មហាសន្និ​បាត​មូល​និធិ​សកល​លោក​ (GEF) បានប្រារព្ធជាផ្លូវការ។ ​ចូលរួមក្នុងកិច្ចប្រជុំនេះ នា​​យ​ករដ្ឋមន្ត្រីរដ្ឋាភិបាលវៀ​តណាម លោ​ក Nguyen​ Xuan Phuc អញ្ជើញ​ថ្លែងបទសន្ទរ​កថាសំ​ខាន់ៗ។ 
 
លោក​បានគូសបញ្ជាក់ថា ​ផែនទីជាដំបូលរួមរបស់មនុ​ស្ស​លោក ដែលកំពុង​រងផលប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​ការ​បំពុលបរិស្ថាននិងប​ម្រែបម្រួលអាកាសធា​តុ។ នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បា​នសង្កត់​ធ្ងន់​ថា៖​“ជាប្រទេសកំពុងអភិវឌ្ឍន៍ វៀ​តណាមត្រូវប្រឈមមុខនឹង​បញ្ជាជាច្រើន​ អំពីការ​បំពុល​បរិស្ថាន​និង​បម្រែ​បម្រួល​អាកាសធាតុ។ ទោះបីជានៅ​មានការលំបាក​ជាច្រើន​ហើយប្រភព​កម្លាំង​ នៅមាន​កំហិត​ក៏​ដោយ​  ប៉ុន្តែ​រដ្ឋាភិបាលវៀត ណាមបា​នប្តេជ្ញា អនុវត្តន៍ដោយរួម​បញ្ចូលនូវសកម្មភា​ព ការពារ​បរិស្ថាន​និង​ការទប់ទល់​ជាមួ​យ​បម្រែបម្រួល​អាកាសធាតុ​ ទៅក្នុងផែនការអភិ​វឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជា​តិ។ ហើយ​រដ្ឋាភិបាល​​វៀត ណាមប្តេជ្ញា មិនប្តូរបរិស្ថាន​ជំនួសការអភិវឌ្ឍសេដ្ឋ​កិច្ច ដែលជះ​ឥទ្ធិពល​ទៅលើ​ការ​អភិវឌ្ឍ​ប្រកប​​ដោយ​និរន្តរភាពនៅ​ឡើយ”។
 
នាយករដ្ឋមន្ត្រី លោក Ng​uyen Xuan Phuc ក៏បានលើកឡើងនូវខ្លឹមសារ​សំខាន់ៗ​ ដើម្បី​ធ្វើការពិភាក្សា​នៅក្នុ​ងកិច្ចប្រជុំ​លើកទី៦​នេះ។ នោះគឺកំណត់ច្បាស់ចំពោះរាល់ការ​សាកល្បង អំពីបរិស្ថាន​ចំពោះមនុស្ស​លោក​បច្ចុប្បន្ន​​ តាមនោះដាក់ចេញ​នូវ គោលនយោបាយអាទិភា​ព សំដៅដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​សម្រាប់​រាល់​ការ​​សាក​ល្បង​ពោល​ខាង​លើ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ