27/11/2017 09:42 GMT+7 Email Print Like 0

វៀតណាមជាទីផ្សារមានសក្ដានុពលសំរាប់មុខទំនិញកសិផលនិងម្ហូបអាហារ ប្រពៃណីរបស់អ៊ីតាលី


 ទិដ្ឋភាពនៃសិក្ខាសាលានៅទីក្រុង Turin (រូបថត៖ Vietnam+) 

សកលភាវូបនីយកម្ម - ឱកាស​អភិវឌ្ឍន៍របស់សហគ្រា​សខ្នាត​តូច​ និងមធ្យម (PME) កំពុង​ជះឥទ្ធិពល​លើគ្រប់​វិស័យ ទៅ​លើទំនាក់​ទំនង​សហប្រតិបត្តិការ សេដ្ឋកិច្ច វិនិ​យោគ ពាណិជ្ជកម្មទ្វេភាគីវៀត​ណាម-​អ៊ីតាលី។
 
នេះជាប្រធានបទ ​នៃសិក្ខាសាលាដែលប្រព្រឹត្តទៅនាថ្ងៃទី២​៤ ខែវិច្ឆិកា ឆ្នាំ​២០១​៧ នៅទី​ក្រុង Turin ភាគខាង​ជើង​​អ៊ីតាលី​។​​ នៅទីនេះ លោក Walter Cavrenghi អគ្គលេខាធិការសភាពាណិជ្ជកម្ម ​អ៊ីតាលី-វៀតណាម ឲ្យ​ដឹងថា សហគ្រិន​មួយក្រុម​នៃតំបន់ Piemonte គ្រោងនឹង ទៅបំពេញទស្សន​កិច្ចស្វែងយល់ទីផ្សា​រ ស្វែងរក​ឱកាសធ្វើ​អាជីវកម្ម​នៅវៀត​​ណាម នាខែមិនាឆ្នាំ២០១៨។ តំណាងអា​ជ្ញាធរតំ​បន់ Piemonte លោកស្រី Monica Cerutti សមា​ជិកក្រុមប្រឹក្សាតំ​បន់​ ទទួលបន្ទុកកិច្ចសហប្រតិបតិ្តកា​រអន្តរជា​តិ ក៏សន្យាថា នឹងមានវិធានការជាក់ស្ដែងដើម្បីលើកទឹកចិត្តសហគ្រាសតំបន់ Piemonte ឆ្ពោះទៅរកទីផ្សារវៀតណាមដែរ៕ តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ