28/10/2015 10:00 GMT+7 Email Print Like 0

វៀតណាមជាទីផ្សារត្រូវបានផ្ដល់អាទិភាពចម្បងរបស់ជប៉ុន


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (ខាងស្ដាំ)ទទួលជួបសន្ទនាជាមួយអភិបាល
ខេត្ត Saitama លោក Ueda Kiyoshi (រូបថត៖VGP)

នារសៀលថ្ងៃទី២៦ខែតុលាឆ្នាំ​២០១៥ នៅទីស្ដីការ​រដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត​ណាម លោក Nguyen Tan Dung បាន​អញ្ជើញ​ទទួលជួបសន្ទនា ជាមួយអភិបាលខេត្ត​ Saitama របស់​ជប៉ុនលោក Ueda Kiyoshi ដែល​កំពុង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម។ ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បាន អះអាងថា គោល​នយោបាយ​មុន​ ក៏ដូចជាក្រោយរបស់​វៀត​ណាមនោះ គឺខំប្រឹង​ប្រែងអស់ពីកម្លាំង​កាយ​ចិត្ត​ដើម្បី​រួមជា​មួយ​ជប៉ុន​បន្ត​អនុវត្តន៍​ប្រកប​ដោយ​ ប្រសិទ្ធិភាពថែមទៀតនូវទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រទូលំទូលាយ រវាងប្រទេសទាំងពីរ ដើម្បី​ផល​ប្រយោជន៍​ និងវឌ្ឍនភាពរួមនៃទាំងវៀតណាម និងជប៉ុន។លោកNguyen Tan Dung មាន​គោល​បំណង​ថា អង្គភាព​អាជីវកម្ម​នៃ​ខេត្ត Saitama បន្ត​ជំរុញ ខ្លាំងថែមទៀតសកម្មភាព​សហប្រតិបតិ្តការ វិនិយោគនៅ​តំបន់​នានា​របស់​វៀត​ណាម។ រីឯខ្លួនវិញ លោក​ Ueda Kiyoshi បានឲ្យដឹង​ថា​អង្គភាពអាជីវកម្ម​ជប៉ុន យក​ចិត្ត​ទុក​ដាក់​ពិសេស​ដល់​ទីផ្សារវៀត​ណាម ហើយ​ចាត់ទុកវៀតណាម ជាទី​ផ្សារមួយក្នុងចំណោម​ទីផ្សារសំ​ខាន់​បំផុត​ក្នុង​យុទ្ធសាស្រ្ត​សហប្រតិបតិ្ត​ការវិនិ​យោគ នៅឯបរទេស ជាពិសេសលើ​វិស័យមាន​ឧត្តមភាព​ដូចជាផលិត​គ្រឿង បន្លាស់​រថយន្ត គ្រឿង​បន្លាស់អេឡិច​ត្រូនិក កែច្នៃស្បៀងអាហារ​ជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ