30/12/2018 10:34 GMT+7 Email Print Like 0

វៀតណាមជាដៃគូពាណិជ្ជកម្មសំខាន់របស់រុស្ស៊ីនៅតំបន់អាស៊ីអាគ្នេយ៍


 វៀតណាមជាដៃគូពាណិជ្ជកម្មសំខាន់របស់រុស្ស៊ីនៅតំបន់អាស៊ីអាគ្នេយ៍

 នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៨ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS  បានដកស្រង់សម្តីរបស់តំណាងពាណិជ្ជកម្មរុស្ស៊ី ប្រចាំ​នៅ​វៀត​ណាម លោក  Vyacheslav Kharinov ដោយឲ្យដឹងថា វៀតណាម​បាន​ក្លាយ​ជាដៃគូ​ពាណិជ្ជកម្ម​សំខាន់​របស់រុស្ស៊ីនៅតំបន់អាស៊ី​អាគ្នេយ៍ ដែលត្រូ​វបានបង្ហាញ​ជាក់​លាក់​តាម​រយៈ​លទ្ធផល​ទទួល​បាន​ពីកិច្ច​សហប្រតិ​បត្តិការ​សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុង​ឆ្នាំ ២០១៨។
 
យោងតាមលោក Kharinov ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី - វៀត ណាមនៅក្នុងឆ្នាំ ២០១៨ បានកើនឡើង យ៉ាងខ្លាំង ដែល​រំពឹងថានឹង កើនលើសពី ៦,២ ពាន់លានដុល្លារអាមេរិក។ យោងតាមការស្ថិតិរបស់ភាគីរុស្ស៊ីគឺ ការនាំចេញ​របស់រុស្ស៊ីចូលមកវៀតណាមភាគច្រើនជាម្ហូបអាហារ គ្រឿងម៉ាស៊ីន លោហធាតុដែក និងផលិត​ផល​ធ្វើ​ពីដែក​ជាដើម។ ហើយនេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃការអភិវឌ្ឍទំនាក់ទំនងពាណិ ជ្ជក​ម្មរ​វាងប្រ​ទេសទាំងពីរ​ គឺស្រូវសាឡីត្រូវស្ថិតនៅលំដាប់ចម្បងក្នុងបញ្ជីទំនិញរុស្ស៊ីដែលបាននាំចេញចូលប្រទេសវៀតណាម។ ទន្ទឹមនឹង​នេះដែរ​ ក្រុមឧបករណ៍អេឡិចត្រូនិច​ រួមមានកុំព្យូទ័រ ទូរស័ព្ទនិង​គ្រឿង​បន្លាស់​បាន​នាំមុខ​បញ្ជី​ទំនិញ​វៀតណាម​ដែលបាននាំចេញទៅកាន់ប្រទេសរុស្ស៊ី។
 
លោក Kharinov បានអះអាងថា អាជីវកម្មរបស់រុស្ស៊ីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារវៀតណាម។ ក្រៅពីម្ហូបអាហា​រ អាជីវកម្មនានារបស់រុស្ស៊ី បានផ្គត់ផ្គង់ឲ្យដៃគូវៀតណាមនូវដំណោះស្រាយបច្ចេកវិជ្ជាទំនើប ដើម្បីកសាង “ទីក្រុងឆ្លាតវៃ” បច្ចេកវិទ្យាចម្រោះទឹក ការផ្គត់ផ្គង់ទឹក និងឧបករ ណ៍វេជ្ជសាស្រ្តផ្អែក​លើ​បច្ចេក​វិទ្យា​នុយក្លេអ៊ែរ;  ម៉ាស៊ីនប្រើថាមពលខ្យល់រួមទាំងទំនិញនិងសេវាកម្មផ្សេងៗ ច្រើនទៀត។ តំណាង​ពាណិជ្ជកម្ម​រុស្ស៊ី​រូប​នេះបានជឿជាក់ថា ចំនួនក្រុមហ៊ុនរុស្ស៊ីដែលចូ​លមក វៀតណាមនឹងកើ​នឡើង​ ជារៀង​រាល់​ឆ្នាំផ​ង​ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ