28/05/2018 09:21 GMT+7 Email Print Like 0

វៀតណាមជាដៃគូមួយក្នុងចំណោមដៃគួរឲ្យទុកចិត្តរបស់ជប៉ុន


 វៀតណាមជាដៃគូមួយក្នុងចំណោមដៃគួរឲ្យទុកចិត្តរបស់ជប៉ុន

វៀតណាមជាដៃគូមួយក្នុងចំណោមដៃគួរឲ្យ​ទុកចិត្ត​របស់ជប៉ុន នេះគឺជាការ​អះអាងមួយ របស់​ឯកអគ្គរដ្ឋ​ទូត​ជប៉ុន​ប្រចាំ​នៅវៀតណាម លោក​ Umeda Kunio  ក្នុងបទសម្ភាសជាមួ​យអ្នកយកព័ត៌​មាន នៃទីភ្នាក់​ងារសារ​ព័ត៌​មាន​វៀតណា​ម អំពីទំនាក់ទំនងសហ​ប្រតិបត្តិការមិត្តភាពរវា​ង វៀតណាម​និង​ជប៉ុន ក្នុង​ឱកាស​ប្រធាន​រដ្ឋវៀត​ណាម ​លោក Tran Dai Quang និង ភរិយាអ​ញ្ជើញទៅបំពេញទស្សនកិច្ច ថ្នាក់រដ្ឋ​នៅជប៉ុនចាប់ពីថ្ងៃទី​ ២៩​ ឧសភា ដល់ ថ្ងៃទី២​ ខែ​មិថុនា ​ឆ្នាំ​២០១៨​។
 
លោក Umeda Kunio បានបញ្ជាក់ច្បាស់ថា ដំណើរ​បំពេញទស្សនកិច្ច ថ្នាក់រដ្ឋរបស់​ លោក Tran Dai Quang និង​ ភរិយា​ លើកនេះចាត់ទុកជាព្រឹត្តិការណ៍​ដ៏សែនសំខាន់បំផុត។ ​ក្នុងវិស័យនយោបាយនិង ​សន្តិ​សុខ កិច្ច​សហប្រតិបត្តិការ​លើវិស័យសន្តិសុខ​សមុទ្រកំពុងត្រូវ បានព​ង្រឹងនិងពង្រីក ​ហើយវៀត​ណាម នឹង​បាន​នឹង​កំពុង​​គាំទ្រ ចំពោះ”យុទ្ធសាស្រ្តមហា​សមុទ្រ ឥណ្ឌា-ប៉ាស៊ីហ្វិក ដោ​យសេរីភាព និងបើកទូលាយ”​  ដែល​ជប៉ុន​កំពុង​​អនុវត្ត​​ផង​ដែរ។ ក្នុងវិស័យសេដ្ឋកិ​ច្ច សន្និសីទវិនិយោគដ៏ធំមួយនឹងប្រព្រឹត្តទៅនៅទី​ ក្រុងតូក្យូ (ជប៉ុន)​ ដោយ​មាន​ការអញ្ជើញ​ ចូលរួម របស់ លោក Tra​n Dai Quang រួមទាំង​សហគ្រាស​ជប៉ុន​និង​វៀត​ណាម ជាច្រើន​ទៀត​ផង​។ ក្នុងសន្និសីទនេះ មានគម្រោងសេដ្ឋកិច្ច កិ​ច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជា​ច្រើន ​ពិសេសគឺ គម្រោង ស​ហប្រតិបត្តការ​វិនិយោគ រវាងប្រទេសទាំងពីរនឹងត្រូវ​បានប្រកាសផង​ដែរ៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ