05/09/2016 10:34 GMT+7 Email Print Like 0

វៀតណាមជាដៃគូពាណិជ្ជកម្មសំខាន់របស់អាហ្សង់ទីន


វៀតណាមជាដៃគូពាណិជ្ជកម្មសំខាន់របស់អាហ្សង់ទីន

គេហទំព័រ Acercando Maciones របស់អាហ្សង់ទីន នាពេលថ្មីៗនេះបានចុះផ្សាយអត្ថបទសរសេររបស់អ្ន​កកាសែត Julio Sevares ដោយបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមក៏ដូចជាឱកាសបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។ ក្នុងអត្ថបទនេះ អ្នកកាសែត Sevares បានសង្កត់ធ្ងន់ថា នាប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមទទួលបានកំណើនសេដ្ឋកិច្ចជាបធ្យមគឺ ៦,៥% ជាអត្រាមួយក្នុងចំណោមអត្រាខ្ពស់លើពិភពលោក។ ​អ្នកកាសែតរូបនេះបានអះអាងថា សមិទ្ធិដែលវៀតណាមទទួលបាននោះគឺដោយសារវិស័យសេដ្ឋកិច្ចឯកជនមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ អ្នកកាសែត Sevares ពិនិត្យថា វៀតណាមជាដៃគូពាណិជ្ជកម្មសំខាន់របស់អាហ្សង់ទីន។ ​នាពេលអនាគត អាហ្សង់ទីនអាចបង្កើនតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីតាមរយៈការនាំចេញសាច់គោ សាច់មាន់ ផ្លៃឈើ ទឹកដោះគោនិងឧសថមួយ ចំនួនទៅកាន់វៀតណាម។​លោករូបនេះក៏បានអំពាវនាវអង្គភាពអាជីវកម្មអាហ្សង់ទីន ឆ្លៀតយកឱកាសនេះដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគជាមួយវៀត ណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ