26/04/2015 14:53 GMT+7 Email Print Like 0

វៀតណាមជាដៃគូទំនុកទុកចិត្តរបស់សហគមន៍នៃបណ្តាប្រទេសអាស៊ី-អាហ្វ្រិក

ក្នុងការឆ្លើយសំភាសន៍អ្នកសារព័ត៌មាន អំពីលទ្ធផល​នៃដំណើរទស្សនកិច្ចចូលរួមសន្និ​សីទកំពូល​អាស៊ី-អាហ្វ្រិក និងពិធីរំលឹក​ខួបលើក​ទី៦០នៃ​សន្និ​សីទ​ Bangdung ១៩៥៥ របស់លោកប្រធានរដ្ឋវៀត​ណាម Truong Tan Sang អនុរដ្ឋ​មន្ត្រី​ការបរទេសវៀតណាម លោក Ha Kim Ngoc បានអះអាងថា វៀត​ណាម​ជា​ដៃគូ​ទំ​នុក​ទុក​ចិត្ត ជាសមាជិកមាន​ការទទួល​ខុសត្រូវ​របស់សហគមន៍ បណ្តាប្រ​ទេស​អាស៊ី-អាហ្រ្វិក។ រាល់​បទ​ថ្លែង​មតិ​របស់​ថ្នាក់​ដឹកនាំ​វៀតណាម​នៅទី​នេះ ជួយ​ឲ្យ​មិត្តភក្តិ​អន្តរ​ជាតិ យល់​ច្បាស់​ជាង​ទៀត​ការ​ខំ​ប្រឹង​ប្រែង​របស់​វៀត​ណាម​រួម​ជាមួយ បណ្តាប្រទេស​អាស៊ាន​កសាងតំបន់​អាស៊ី-អាគ្នេយ៍មួយ សន្តិភាព ស្ថិរភាព​និង​​សម្បូ​​រុង​រឿង ក្នុងនោះ​សង្កត់​ធ្ងន់​ទៅលើសំ​ណូមពរ​ដោះស្រាយដោយសន្តិវិធី ជំលោះ​នានា​ឲ្យ​ស្រប​នឹង​ច្បាប់​អន្តរជាតិ ធានាសេរីភាព​និងសន្តិសុខ សុវត្ថិភាព​នាវាចរណ៍ អាកាសចរណ៍។ សារដែល​បានលោក Truong Tan Sang លើក​ឡើង​ក្នុងសន្និ​សីទ ស្តីពី “បង្កើនការផ្សាភ្ជាប់ទ្វីបអាស៊ីនិងអាហ្វ្រិក ដើម្បី​សន្តិភាព ភាព​សម្បូ​រុងរឿង​របស់​ពិភព​លោក ដោយឈរលើមូលដ្ឋាន​ច្បាប់​អន្តរ​ជាតិ” ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ច្រើន​របស់​មិត្តភក្តិ​អាស៊ីនិង​អាហ្រ្វិក។ វៀត ណាម​ក៏មាន​ការ​រួម​ចំណែក​យ៉ាង​សកម្ម​ទៅ​លើ​បណ្តា​របៀបវារៈ​របស់​សន្និ​សីទ ដោយភ្ជាប់ជាមួយ​ខ្លឹមសារសំខាន់ ចំពោះវៀតណាមទាក់ទិន​ដល់បញ្ហា​សមុទ្រ ខាង​កើត​និង​សន្តិ​សុខ​ប្រភព​ទឹក។


លោក Truong Tan Sang ថតរួបជាមួយបណ្តាប្រធានចូលរួមសន្និសីទ
(រូបថតៈ TTXVN)

នៅ​ខាង​ក្រៅសន្និ​សីទ លោក​ប្រធានរដ្ឋវៀតណាមបានមានជំនួប​សន្ទនា ជាមួយ​ប្រធាន​គណៈប្រតិភូ​ចំនួន២៥​ប្រទេស។ តាម​រយៈ​បណ្តាជំនួប​នេះ ប្រទេស​ទាំងអស់​មានបំណង​សហប្រតិបត្តិការ​លើគ្រប់​វិស័យ មាន​ផល​ប្រ​យោជន៍​រួម ដោយ​ឈរលើមូលដ្ឋាន​ទំនាក់ទំនងដ៏​ល្អប្រសើរវាង​វៀតណាម​ ជាមួយបណ្តា ប្រ​ទេស​កំពុង​អភិវឌ្ឍន៍​ទ្វីបអាស៊ីនិងអាហ្វ្រិក។

លោក Ha Kim Ngoc ក៏ឲ្យដឹងថែមទៀតថា សន្និសីទ Bangdung បានអនុ​ម័ត​លើឯកសារ​ចំនួន​៣ រួមមាន សារ​ Bangdung អំពី​បង្កើន​កិច្ចសហ​ប្រតិបត្តិ​ការ រវាង​បណ្តាប្រទេសមិនចូលបក្ស​សម្ព័ន្ធ និងកំពុង​អភិវឌ្ឍន៍ ដើម្បី​​ជម្រុញ​សន្តិភាព ភាព​សម្បូរុងរឿងលើពិភពលោក សេចក្តីថ្លែងការណ៍​អំពីបង្កើន​កម្លាំងរស់​នៃទំនាក់ ទំ​នង​​ដៃគូយុទ្ធសាស្រ្ត​ថ្មីអាស៊ី-អាហ្រ្វិក និងសេចក្តី​ថ្លែង​ការណ៍អំពីប៉ាឡេស្ទីនផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ