09/03/2015 11:50 GMT+7 Email Print Like 0

វៀតណាមជាដៃគូគួរអោយទុកចិត្តរបស់ EU


វៀតណាមជាដៃគូគួរអោយទុកចិត្តរបស់ EU

 
នាថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៥ វៀតណាមនិង EU បន្តវង់ចរចារលើកទី១២ នៅ​ទីក្រុង​ហា​ណូយស្ដីពី​៖​កិច្ច​ព្រម​​ព្រៀង​​ណពាណិជ្ជកម្មសេរី (EVFTA) ។  នេះគឺជា​វង់ចរចារ ចុង​ក្រោយ​ ដើម្បី​ភាគី​ទាំងពីរ​ចុះ​ហត្ថលេខា​លើ​​កិច្ច​ព្រម​​ព្រៀងនេះ។ លោក Joseph Waldstein Wartenberg អ្នកនាំពាក្យនៃគណៈកម្មាធិការ​ពាណិជ្ជកម្ម​នៃ​​គណៈ​កម្មការអឺរ៉ុប (EC) បានអះអាងថា៖ វៀតណាមជាមិត្ត ​ជាដៃគូគួរអោយទុកចិត្តរបស់ EU និងការចុះ​ហត្ថ​លេខា​លើ​​កិច្ចព្រមព្រៀងដៃគូ ​និងកិច្ចសហប្រតិបត្តិការនានា ក៏ដូចជា ការចរចារស្ដីពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាកាយវិការសកម្ម​ ១ ក្នុងទំនាក់ ទំនងទ្វេភាគី។ 

លោក ​ Wartenberg ​បានសង្កត់ធ្ងន់ថា៖ ឆ្នាំ២០១៥នេះ EU និងវៀតណាមនឹងរៀបចំពិធីរំលឹកខួប​អនុស្សាវរីយ៍​លើក​ទី២៥នៃទិវាបង្កើតទំនាក់ ទំនងទ្វេភាគី។  EU យកចិត្តទុកដាក់ជាច្រើ​ន​ចំពោះការពង្រឹង​និង​ពង្រីកទំនាក់ទំ​នងជាមួយវៀតណាម ដែលក្នុងនោះមានការជំរុញខ្លាំងទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​។ ការចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង EVFTA  នេះនឹងជំរុញកំណើននិងបង្កើតការងារធ្វើថ្មីនៅ​វៀតណាម​ផងនិង EUផង៕ 

 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ