25/01/2016 09:41 GMT+7 Email Print Like 0

វៀតណាមជាគំរូអំពីកិច្ចការពារផលប្រយោជន៍ជាតិ


វៀតណាមជាគំរូអំពីកិច្ចការពារផលប្រយោជន៍ជាតិ

សាស្ត្រាចារ្យ អំពីវៀតណាមវិទ្យា Vladimir Kolotov ប្រធាន​វិទ្យាស្ថាន​ហូជីមិញ នៃសកលវិទ្យាល័យជាតិ St.Petersburg បានអះ​អាងដូច្នេះ។ សាស្ត្រចារ្យ​បាន​ចាត់​ទុក​ថា​៖ របាយ​ការណ៍​នយោបាយ​នៅ​មហាសន្និបាត​បក្ស​កម្មុយនីស្ត​វៀត​ណាម នីតិកាលទី១២ បានវាយតំលៃអំពី​ស្ថានភាពនៅក្នុងនិង​ក្រៅប្រទេស​ លើ​គ្រប់ជ្រុងជ្រោយ ហើយ​បាន​នាំចេញ​កម្ម​វិធី​សកម្មភាព ដើម្បី​ការពារផលប្រយោជន៍​ជាតិ​។ តាមសាស្ត្រចារ្យ Kolotov ថា៖ ចាប់​ពីពេល​បាន​បង្កើត ឆ្នាំ១៩៣០មក បក្សកម្មុយនីស្តវៀត​ណាម ជានិច្ច​កាល​រក្សា​គោល​មាគា៍ការ​ពារ​ផល​ប្រយោជន៍​ជាតិ​។ នេះគឺជាមាគា៍ត្រឹមត្រូវ និង​តែមួយគត់។ សាស្ត្រាចារ្យ Kolotov ក៏បានសង្កត់ធ្ងន់​ថា៖ ក្នុងរយៈ​ពេល៣០ឆ្នាំ ចាប់​ពីពេលអនុវត្តកម្ម​វិធីកែ​ទម្រង់ បើកទ្វារ​ដោយមាន​ឈ្មោះថា៖ ផ្លាស់​ប្តូរថ្មី​មក វៀត​ណាម​ទទួល​បាន​សមិទ្ធិ​ផល​សំខាន់​ជាច្រើន ក្នុង​វិស័យសេដ្ឋកិច្ច។ លោកក៏បានអះអាងថែមទៀតថា៖ ដើម្បីការពារសមិទ្ធិផល​បដិវត្តន៍ និង​កំណែ​ទម្រង់​សេដ្ឋកិច្ច​នេះ វៀតណាមត្រូវមាន​ដៃគូ​ល្អ និង​រុស្ស៊ីជា​មិត្ត ជាដៃ​គូគួឬអោយ​ទុក​ចិត្ត​របស់​វៀត​ណាម និង​សង្ឃឹម​ថា៖ ទំនាក់ទំនងរវាង​ប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ខ្លាំង​ក្លាថែម​ទៀត នាពេល​ខាងមុខនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ