25/02/2016 09:50 GMT+7 Email Print Like 0

វៀតណាមជាគំរូមួយអំពីជោគជ័យនៃការអភិវឌ្ឍន៍


ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយនាយកធនាគារពិភពលោក (WB) Jim Yong Kim

នារសៀលថ្ងៃទី២៣ ខែ​កុម្ភះ ឆ្នា២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម​លោក Truong Tan Sang បាន​ជួប​សន្ទនា​ ជាមួយនាយកធនាគារពិភពលោក (WB) Jim Yong Kim ដែលកំពុងមានដំណើរទស្សនកិច្ច​នៅវៀតណាម។ ប្រធាន​រដ្ឋវៀតណាម មានគោលបំណងថា៖ នាពេលខាងមុខនេះ WB បន្តរួមដំណើរជាមួយវៀត​ណាម ទៅលើ​ផ្លូវ​អភិវឌ្ឍន៍​រួមចំណែក​នាំវៀតណាម ក្លាយទៅជាប្រទេសឧស្សាហកម្ម​មាន​ចំណូលមធ្យមខ្ពស់នាឆ្នាំ​២០៣៥។ នាយក​ធនាគារ​ពិភព​លោក (WB) Jim Yong Kim បានវាយតំលៃខ្ពស់ ចំពោះវៀតណាម ជាប្រទេសមួយក្នុងចំណោមប្រ​ទេស​ឈានទៅមុខ ក្នុងការងារកាត់បន្ថយភាពក្រីក្រ ក្នុងដំណាក់កាលកន្លងទៅ​និងអះ​អាង​ថា៖ លោក​និង​ធនាគារ​ពិភព​លោក នឹង​ជួយឧបត្ថម្ភវៀតណាម សម្រេច​គោលដៅកាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​គំរោង​ការណ៍​សហប្រតិបត្តិ​ការ​ពិសេស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ