01/01/2016 11:01 GMT+7 Email Print Like 0

វៀតណាមជម្រុញខ្លាំងកិច្ចការផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆាប់រហ័សប្រកបដោយនិរន្តភាព

មុននឹងចូលឆ្នាំសកលឆ្នាំថ្មី២០១៦ ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang បានអញ្ជើញផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានស្តីពីឱកាសនិងការសាកល្បងរបស់វៀតណាមលើកំណាត់ផ្លូវអភិវឌ្ឍន៍។ វិទ្យុសម្លេងវៀត ណាមបានដកស្រង់នូវការវាយតម្លៃរបស់លោកប្រធានរដ្ឋ ស្តីពីការជម្រុញលើ គ្រប់ជ្រុងជ្រោយកិច្ចការផ្លាស់ប្តូរថ្មីនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តភាព។


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញផ្តល់
សម្ភាសន៍ជាមួយសារព័ត៌មាន

វាយតម្លៃនូវសមិទ្ធិសេដ្ឋកិច្ចលេចធ្លោដែលវៀតណាមទទួលបានក្នុងឆ្នាំ២០១៥ លោក Truong Tan Sang បានចាត់ទុកថា លទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមគួរឲ្យកត់សម្គាល់ ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព សក្តានុភាពសេដ្ឋកិច្ចកំពុងកើនឡើង។

ស្តីពីគុណភាពប្រភពធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើសមា ហរណកម្មនិងអភិវឌ្ឍន៍ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ធ្វើសមាហរណកម្ម ប៉ុន្តែក៏ត្រូវកសាងខឿនសេដ្ឋកិច្ចឯករាជម្ចាស់ការ។ ប្រធានរដ្ឋ Truong Tan Sang ក៏បានលើកច្បាស់ថា លទ្ធភាពទាក់ទាញការវិនិយោគពីបរទេសរបស់វៀតណាមគឺធំធេង រួមចំណែកក្នុងការជម្រុញរៀបចំឡើងវិញខឿនសេដ្ឋកិច្ចវៀតណាម។

លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០១៦និង៥ឆ្នាំខាងមុខ ភាពងាយស្រួលបានកើនឡើង ប៉ុន្តែការសាកល្បងក៏នៅមានច្រើន ដូច្នេះត្រូវទាមទារបក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពវៀតណាមទាំងមូលខិតខំប្រឹងប្រែង ឲ្យបានខ្លាំងថែមទៀត ជម្រុញលើគ្រប់ជ្រុងជ្រោយនូវកិច្ចការផ្លាស់ប្តូរថ្មី សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ