23/03/2016 10:29 GMT+7 Email Print Like 0

វៀតណាមជម្រុញយ៉ាងសកម្មកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

ចាប់ពីថ្ងៃទីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៦ ឧបនាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល និង​ជារដ្ឋមន្ត្រី​ការបរ​ទេស​វៀត​ណាម លោក Pham Binh Minh បានអញ្ជើញចូល រួមសន្និសីទកំពូលសហប្រតិបត្តិ​ការមេគង្គ-ឡាន​ឆាង​លើកទី១និង​ចូលរួម សន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅខេត្តហៃណានប្រទេសចិន។ ក្នុងការ​ឆ្លើយ សំភាសន៍​អ្នកយក​ព័ត៌មាន​ក្នុងឱកាស​នេះ ឯកអគ្គរដ្ឋ​ទូតវៀត​ណាម ប្រចាំនៅចិន​លោក Dang Minh Khoi បានចាត់​ទុក​ថា កិច្ចសហប្រតិបត្តិ​ការ​មេគង្គ-ឡានឆាង (MLC) បាន​រួមចំណែក​សកម្ម​ចូលក្នុង​ការ​ ជម្រុញ​ទំនាក់​ទំនង​ដៃគូយុទ្ធ​សាស្ត្រ​អាស៊ាន-ចិន។ នេះជាលើកដំបូងដែលប្រទេស ស្ថិតតាមបណ្តោយមេ​គង្គចំនួន៦ រួម​សហការ​ដើម្បីកា​រអភិវឌ្ឍន៍​ចីរភាព របស់អនុតំបន់ទន្លេមេគង្គ។​
 


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi (រូបថតៈ vietnamnet.vn )

ទាក់ទិនដល់បញ្ហាសមុទ្រខាង​កើត លោក Dang Minh Khoi បាន​សង្កត់​ធ្ងន់ ទៅលើភាព​ចាំបាច់​ក្នុងការគោរព​មនសិការ​សំខាន់ រួមដែលថ្នាក់ដឹកនាំបក្ស​ទាំង​ពីរ ប្រទេស​ទាំងពីរ​ទទួល​បានស្តីពី​ការដោះស្រា​យ ប​ញ្ហាលើ​សមុទ្រ​។ ក្នុង​នោះ​អនុវត្ត “កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាសារវ័ន្ត បញ្ជាណែនាំការដោះស្រាយ បញ្ហាលើ​សមុទ្រ​វៀត​ណាម​-ចិន” ដោយ​អនុវត្តល្អយន្តការចរចារថ្នាក់ រដ្ឋាភិបាល ស្តីពីព្រំដែន​វៀតណាម​-ចិន។ រួមជា​មួយគ្នានោះ ភាគី​ទាំង​ពីរគប្បី​ត្រួតពិនិត្យល្អ ស្ថានភាពលើ​សមុទ្រ អនុវត្តប្រកបដោយប្រសិទ្ធិភាព និងគ្រប់គ្រាន់នូវ​សេចក្តី ថ្លែងការណ៍ ស្តីពី​ការប្រតិបត្តិរបស់ភាគីនានានៅ​សមុទ្រខាង​កើត (DOC) និង ជម្រុញការទទួលបាន​ក្រមប្រតិបត្តិ​តំបន់​នៅសមុទ្រ​ខាងកើត​(COC)​យ៉ាងឆាប់ៗ។  តាមនោះ រួមចំណែក​ជម្រុញ​ទំនាក់ទំនង​វៀតណាម​-ចិន រក្សាសន្តិ​សុខ​ ស្ថិរភាព នៅសមុទ្រខាងកើត​ក៏ដូចជា តំបន់និងលើពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ