18/09/2016 10:09 GMT+7 Email Print Like 0

វៀតណាមជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយគណៈបក្សមួយចំនួនរបស់ឆែក


វៀតណាមជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយគណៈបក្សមួយចំនួនរបស់ឆែក

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច​នៅសាធារណរដ្ឋឆែកនោះ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​រដ្ឋធានី Praha លោក​ស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនា​ ប្រជា​ជន​មជ្ឈឹម​បាន​អញ្ជើញ​ជួប​ធ្វើ​ការ​ជាមួយ​ថ្នាក់​ដឹក​នាំ​គណៈ​បក្សសង្គមប្រជាធិបតេយ្យឆែក និង គណៈបក្សកុម្មុយនិស្ត​ឆែក-មូរ៉ាវ៉ា។ នៅ​ក្នុង​ជំនួប​ទាំង​អស់​នេះ​លោក​ស្រី Truong Thi Mai បានអះអាងថា វៀតណាមគាំទ្រឆែកបានគាំទ្រនិងជម្រុញ​សហភាព​ អឺរ៉ុបឲ្យចុះហត្ថលេខាជាផ្លូវការយ៉ាងឆាប់ៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី (EVFTA) ជាមួយ​វៀត​ណាម និង​ ទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម​ ក៏ដូច​ជា ការដែល​រដ្ឋាភិបាល​ឆែកបង្កល​ក្ខណៈ​ងាយ​ស្រួលសម្រាប់​ការផ្តល់​ទិដ្ឋាការ​ឲ្យពលរដ្ឋ វៀតណាម។​ ស្តីពីស្ថាន​ភាព​នៃជម្លោះ​នៅសមុទ្រខាង​កើត​នា​ពេលថ្មីៗ​នេះ ជាពិសេស គឺសាល​ក្រមនាថ្ងៃទី១២កក្កដា​ឆ្នាំ២០១៦ របស់តុលាការ​អាជ្ញា​កណ្តាល​អចិន្ត្រៃយ៍​​នៃក្រុ​ង​ឡាអេ​នោះ លោកស្រី Truong Thi Mai បានអះអាង​ថា វៀតណាម​រក្សារជាប់​គោល នយោបាយ​​ដោះស្រាយ​ជម្លោះលើសមុទ្រខាងកើត​​ ដោយសន្តិវិធីឈរលើច្បាប់អន្តរ​ជាតិ​ ជាពិសេស​គឺ​អនុសញ្ញា​​អ.ស.បស្តីពីច្បាប់​សមុទ្រឆ្នាំ​១៩៨២។

​ស្តីពីបញ្ហានេះ គណៈបក្សទាំងពីររបស់​ឆែកនៅតែចែក​រំលែក នូវទស្សនរបស់វៀតណាម​និង​ចាត់ទុក​ថា សន្តិ​វិធី​​នៅតែជាជម្រើស​ចម្បង​ ក្នុងការដោះស្រាយជម្លោះ​បច្ចុប្បន្ន​។ ពួកគេសង្ឃឹម​ថា ភាគីនានា​នឹងនាំគ្នា​អង្គុយលើ​តុចរចារឮ​ ដើម្បីស្វែងរកនូវ​ដំណោះ ស្រាយសមស្រប​សម្រាប់ជម្លោះនៅសមុទ្រខាងកើត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ