30/10/2015 09:55 GMT+7 Email Print Like 0

វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់អីតាលី


វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់អីតាលី

ក្នុងដំណើរទស្សន​កិច្ចការងារនៅក្រុង Cassino ភាគកណ្តាល ប្រទេសអ៊ីតាលី ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​នៅ​អ៊ីតាលី​ លោក Cao Chinh Thien បានមាន​ជំនួបធ្វើការ​ជាមួយ​អាជ្ញាធរ​ក្រុង Cassino សំដៅជម្រុញកិច្ច​សហ ប្រតិបត្តិ​​ការ រវាងវៀតណាមជាមួយក្រុងនេះ។ នៅទីនេះ អភិបាល​ក្រុង Cassino  លោក​ Giuseppe Golini Petrarcone បានឲ្យ​ដឹង​ថា ក្រុង Cassino និងវៀតណាម​មាន​លក្ខណៈស្រដៀង​គ្នា​ជា​ច្រើន ហើយ​នេះគឺ​ជា​មូលដ្ឋាន​ងាយ​ស្រួល សម្រាប់ភាគីទាំងពីរ​ជម្រុញកិច្ច​សហប្រតិបត្តិការ។ រីឯខ្លួនវិញ លោក Cao Chinh Thien បាន​អះ​​អាង​ថា ការរៀបចំពិធីនេះគឺពោរពេញ​ទៅដោយ​អត្ថន័យ ដើម្បី​ប្រជាជននៃ​ប្រទេស​ទាំងពីរ​យល់​ច្បាស់​នូវ​ការ​យល់​ដឹង​ ក៏ដូចជាវប្បធម៌នៃប្រទេស និមួយៗ។ បញ្ចប់ជំនួបធ្វើការ រដ្ឋអំណាច​ក្រុង Cassino ឲ្យដឹង​ថានឹង​បន្ត ការ​ជួយ​ឧបត្ថម្ភ​ជន​វៀតណាម ដែលកំពុងរស់នៅនិងបំពេញការសិក្សានៅ​ទី​នេះ​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ