19/04/2018 09:59 GMT+7 Email Print Like 0

វៀតណាមជម្រុញការពន្លឿនវិនិយោគនៅកូរ៉េខាងត្បូង


 វៀតណាមជម្រុញការពន្លឿនវិនិយោគនៅកូរ៉េខាងត្បូង (រូបថត៖ vietnamplus.vn)

នាថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០១៨​ លោក Dinh Tien Dung បានអញ្ជើញធ្វើ​ជាអធិបតី​ក្នុង​កិច្ចប្រជុំពន្លឿន ការ​វិនិយោគ​នៅរដ្ឋធានី​សេអ៊ូល​។ ថ្លែងមតិក្នុងកិ​ច្ចប្រជុំ​នេះ  លោក  Dinh ​Tien Dung វាយ​តម្លៃខ្ពស់​ចំពោះ​ការចូល​រួមពី​វិនិយោគិន​កូរ៉េខាងត្បូង ដោយឆ្លុះបញ្ចាំង​ពីភារកិច្ច និង​ ការយក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​គោល​ដៅរួម​ដើម្បី​កសាងទំនាក់ទំនងវៀ​តណាម - កូរ៉េខាង​ត្បូងឲ្យកាន់​តែរីកចម្រើន។ ​លោក Dinh Tien Dung ក៏បញ្ជាក់​ទៀតថា​ កូរ៉េ​ខាងត្បូង បាន​និង​កំពុង​ជាវិនិយោគិន​ធំបំផុត​នៅវៀត​ណាម ដោយ​មាន​ទុនវិនិយោគ​សរុប​សម្រេច​បាន​ ជិត ៦០ ពាន់លានដុ​ល្លារអាមេរិក (គិតដល់ថ្ងៃទី២០ ខែ​មិនា​ ឆ្នាំ២០១៨​) ហើយ វៀតណាម​នឹងមាន​ភាពម្ចាស់​ការដោយ​ឥតងា​ករេក្នុងកា​រជម្រុញ ធ្វើសមាហរណកម្ម​អន្ត​រជាតិ ជា​ពិសេស ធ្វើសមាហរណកម្ម​សេដ្ឋកិច្ច។

សូម​​បញ្ជាក់ថា នាថ្ងៃទី១៧ ខែ​មេសា  លោក Din​h Tien Dung មានជំនួបពិភាក្សាការងា​រ ជាមួយ​ ឧបនាយក​រដ្ឋមន្ត្រី ​លោក Kim Dong-Yeon រដ្ឋមន្ត្រីក្រសួងយុ​ទ្ធសាស្ត្រនិង ហិរញ្ញ​វត្ថុកូរ៉េខាង​ត្បូង។ រីឯនាថ្ងៃទី​១៦​ ខែមេ​សា លោក​ Dinh Tien Dung ក៏បាន​អញ្ជើញ​ជួប សំណេះ​សំណាល​ជាមួយ​កម្មាភិបាល​និង​បុគ្គលិក​នៅស្ថាន​ទូតវៀត​ណាម ប្រចាំនៅ​កូរ៉េខាងត្បូងផងដែរ៕​

 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ