30/05/2016 09:54 GMT+7 Email Print Like 0

វៀតណាមជប៉ុនឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ក្នុងឱកាសទៅបំពេញទស្សនកិច្ច និងចូលរួមសន្និសីទកំពូលនៃ​បណ្តា​ប្រទេស G7 បើកទូលាយ នាថ្ងៃទី២៨ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីពិធី​ទទួលនៅវិមាន នាយករដ្ឋមន្ត្រីជប៉ុន មក​នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Xuan  Phuc អញ្ជើញជួបចរចារនិងចូលរួមពិធីជប់លៀង របស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ផងដែរ។


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបចរចារទ្វេភាគីជាមួួយនាយក
រដ្ឋមន្ត្រីជប៉ុន លោក Shizo Abe

នៅក្នុងជំនួបចរចារ​ នាយករដ្ឋមន្ត្រីទាំងពីររូបបាន​ពិភាក្សា​ ទៅលើវិធានការ សំដៅនាំទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រ​វៀតណាម-ជប៉ុនឲ្យមាន​ការអភិវឌ្ឍន៍ លើ​គ្រប់​វិស័យ​ជាក់​ស្តែង និងប្រកប​ដោយប្រសិទ្ធិភាព​នាពេល​ខាង​មុខ។ នាយករដ្ឋ​មន្ត្រីទាំងពីររូប​បានឯកភាពបង្កើន​ ការជឿជាក់នយោបាយ តាមរយៈការរក្សានូវ​ដំណើរ​ទស្សនកិច្ច និងជួបប្រាស្រ័យជាន់ខ្ពស់ និងលើកកំពស់ប្រសិទ្ធិភាពនៃ បណ្តាយ​ន្តការ​សន្ទនា​រវាង​ប្រទេស​ទាំងពីរ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរនូវវិធាន ការជម្រុញកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្មបច្ចេក​វិទ្យា​ខ្ពស់ បណ្តុះបណ្តាលប្រភពធនធានមនុស្ស និងជម្រុញកិច្ច​សហប្រតិបត្តិការ ទេសចរណ៍ រួមទាំងការជួបប្រាស្រ័យរវាងប្រជាជន នៃប្រទេសទាំងពីរទៀតផង។ ទាក់ទិន​ទៅនឹងបញ្ហាទ​ប់​ទល់​ នឹងបម្រែបម្រួលអាកាសធាតុ នាយករដ្ឋមន្ត្រីជប៉ុន​លោក Shinzo Abe បានប្រកាស​ថា ផ្តល់ជំនួយ​ឥតសំណង់​បន្ទាន់មាន​តម្លៃ ២,៥​លានដុល្លារអាមេរិក ដើម្បីជួយវៀតណាមដោះស្រាយបញ្ហារាំង​ស្ងួត ជ្រាប​ចូល​ នៃ​ទឹកប្រៃព្រមទាំងអះអាងថា ជប៉ុនត្រៀមជាស្រេចពិនិត្យការ​ផ្តល់ប្រាក់កម្ចី ODA​ សម្រាប់កសាង ទំនប់វារីអគ្គិសនី និង​ជួយឧបត្ថម្ភដោយឈរលើមូលដ្ឋាននៃ សំណើរជាក់ស្តែងរបស់វៀតណាម។

​ផ្លាស់ប្តូរលើបញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរ មានការយកចិត្តទុកដាក់ដូចគ្នា លោក Shizo Abe បាន​ចែក​​រំលែកនូវការ​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ របស់​សហគមន៍​អន្តរជាតិ អំពីបញ្ហា​សមុទ្រខាង​កើត​នា​ពេល​​ថ្មីៗនេះ ជាពិ​សេសគឺ សកម្មភាព​កសាង​កោះដោយទ្រង់​ទាយធំ។ ភាគីទាំង​ពីបានឯកភាព​ដោះស្រាយ​ ជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិក្នុង​នោះមានអនុសញ្ញាអ.ស.បស្តីពី ច្បាប់សមុទ្រឆ្នាំ១៩៨២ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ​ របស់ភាគីនានានៅ​សមុទ្រ​ខាងកើត (DOC)និងឈាន​ដល់កសាងក្រម​ប្រតិបត្តិតំបន់នៅសមុទ្រ​ខាង​កើត (COC) យ៉ាងឆាប់ៗ។

​បន្ទាប់ពីជំនួបចរចារ នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញ​ជាក្សិណសាក្សី  ស្ថាប័ន​នៃប្រទេស​ទាំងពីរ​ផ្លាស់​ប្តូរឯកសារ​ចុះហត្ថលេខា​ចំនួន៥​ច្បាប់៕

 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ