03/01/2016 15:09 GMT+7 Email Print Like 0

វៀតណាមឆ្ពោះទៅការបើកទូលាយទីផ្សារនាំចេញពលករ


វៀតណាមឆ្ពោះទៅការបើកទូលាយទីផ្សារនាំចេញពលករ

ឆ្នាំ២០១៥ តាមការប៉ាន់ស្មាន ក្នុងទូទាំងប្រទេសមានពលករចំនួន១១៥ ពាន់នាក់ ធ្វើការនៅឯបរទេស កើន ៨,៥% បើប្រៀបនឹងឆ្នាំ ២០១៤។ ទីផ្សារទទួលពលករវៀតណាមច្រើនជាងគេគឺតៃវ៉ាន់(ចិន) និងជប៉ុន។ រួមជាមួយការបន្តបើកទូលាយទីផ្សារនាំចេញពលករ ឆ្នាំ​២០១៥ គុណភាពពលករវៀតណាមទៅធ្វើការ​នៅឯបរទេស ត្រូវ​បានលើក​កំពស់​ជាបណ្ដើៗ។ លោក Tong Hai Nam អនុប្រធាន​នាយកដ្ឋានគ្រប់គ្រងពលករនៅឯ​រទេស​ ក្រសួង​ការ​ងារ​យុទ្ធជន​ពិការ​និង​សង្គមកិច្ចវៀតណាម បានអោយដឹងថា៖

“​ទន្ទឹមនឹងការបើកទូលាយទីផ្សារទទួលពលករយើងខ្ញុំក៏បានផ្លាស់ប្តូរ ជាមួយ​ប្រទេសផ្សេងៗដើម្បីបើកទូលាយផ្នែកមុខរបរ និងវិស័យទទួលយកពលករ។ នាបច្ចុប្បន្ន មានទីផ្សារប្រពៃណីមួយចំនួនទទួល​ពកល​ករ​វៀត​ណាម​ហើយ​។ នាពេល​ខាងមុខនេះ យើងខ្ញុំបន្តបើកទូលាយទីផ្សារ នៅតៃវ៉ាន់(ចិន) ជប៉ុន ម៉ាឡេស៊ី និងប្រ​ទេសមួយ​ចំនួន​នៅមជ្ឈឹ​មបូពា៌​ទៀត៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ