14/11/2019 13:03 GMT+7 Email Print Like 0

វៀតណាមច្រានចោលសម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនស្តីពីអធិបតេយ្យភាពប្រជុំកោះ Truong Sa


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម)
 

​នា ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឆ្លើយ​តប​នឹង​សំនួរ​របស់​អ្នក​យកព័ត៌​មាន​ទាក់​ទង​នឹង​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេសចិននាថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ វៀតណាម​បាន​ច្រាន​ចោល​រាល់ខ្លឹម​សារនៃ​ពាក្យសម្ដី​ដែលទាក់​ទង​នឹង​វៀត​ណាម របស់អ្នកនាំពាក្យក្រសួងការបរទេសចិនកា​លពីថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ​ ២០១៩ ស្តីពីបញ្ហាអធិបតេយ្យ​ភាព​លើប្រជុំ​កោះ ​Truong Sa។ វៀតណាមបានអះអា​ងជាច្រើនលើកច្រើនសារថា វៀតណាមមានភ័ស្តុតាង​ប្រវត្តិសាស្ត្រ​និង​មូលដ្ឋានច្បាប់អំពីអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa  និង​ Truong Sa ដោយសម​ស្រប​នឹង​ច្បាប់​អន្តរជាតិ។

គោលនយោបាយឥតងាករេរបស់វៀតណាមគឺរាល់ជំលោះអន្តរជាតិ ដែលក្នុងនោះ​មាន​ជម្លោះអំពី​បញ្ហា​អធិបតេយ្យ​ភាព​លើប្រជុំកោះ Hoang Sa  និងTruong Sa ត្រូវដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញនៃ​អង្គការសហប្រជាជាតិ៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ