05/05/2018 07:18 GMT+7 Email Print Like 0

វៀតណាមចែករំលែកអត្ថន័យដ៏ពិសិទ្ធនៃពិធីបុណ្យវិសខបូជា


វៀតណាមចែករំលែកអត្ថន័យដ៏ពិសិទ្ធនៃពិធីបុណ្យវិសខបូជា

នាថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការ អ.ស.ប. បានប្រារព្ធឡើងពិធីរំលឹកខួប ពិធីបុណ្យវិសខបូជាដោយ​មានការចូលរួមរបស់ឯកអគ្គរដ្ឋទូតប្រធានអង្គទូតនៃ ប្រទេសជាសមាជិកនានារបស់ អ.ស.ប. រួមជាមួយ​​ព្រះអង្ឃនិងពុទ្ធចារិសុទ្ធ រាប់រយនាក់មកពីគ្រប់ទិសទី។ អញ្ជើញចូលរួមពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​នៅ អ.ស.ប. លោកស្រី Nguyen Phuong Nga បានថ្លែងបតិអំពីអត្ថន័យដ៏ពិសិទ្ធិនៃពិធីបុណ្យវិសខបូជា ហើយ​អះអាងនូវកំលាំងរស់និងតំលៃនៃវិន័យធម៌ ពុទ្ធសាសនា។ ចែករំលែកអំពីតួនាទីរបស់ពុទ្ធសាសនានៅ​វៀត​ណាម​ លោកស្រី Nguyen Phuong Nga បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់រដ្ឋវៀតណាមគឺគោរព និងបង្កលក្ខណៈងាយស្រួលសំរាប់ប្រជាពលរដ្ឋអនុវត្ត សិទ្ធិសេរីភាពខាងជំនឿសាសនា ជំរុញការសម្របសម្រួល​និងសាមគ្គីភាពរវាងសាសនាទាំងអស់ក៏ដូចជាពង្រីកតំលៃវប្បធម៌និងសិល្បធម៌នៃសាសនាទាំងឡាយ រួម​ចំណែកក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ នាំមកនូវជីវភាពរស់នៅ ល្អប្រសើរសំរាប់ប្រជាជន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ