21/02/2017 10:02 GMT+7 Email Print Like 0

វៀតណាមចែករំលែកបទពិសោធន៍ជាមួយសហគមន៍អន្តរជាតិអំពីការអនុវត្តវេជ្ជសាស្ត្រនុយក្លេអ៊ែរ


វៀតណាមចែករំលែកបទពិសោធន៍ជាមួយសហគមន៍អន្តរជាតិអំពីការអនុវត្តវេជ្ជសាស្ត្រនុយក្លេអ៊ែរ
ក្នុងការពិនិត្យព្យាបាលជំងឺ

នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ មន្ទីពេទ្យ Bach Mai បានរៀបចំ​សន្និសីទ​អន្តរជាតិ ស្តីពី​ផ្នែក​វេជ្ជសាស្ត្រ​​នុយក្លេអ៊ែរ ក្នុងការពិនិត្យ​ព្យាបាល​ជំងឺ។ ថ្លែងមតិ នៅទីនេះ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Quoc Anh នាយកមន្ទីពេទ្យ Bach Mai បានឲ្យដឹងថា កម្មវិធីសហប្រតិបត្តិការរវាងមន្ទីពេទ្យ Bach Mai ជាមួយ​ស្ថាប័ន​​ថាមពលបរមាណូអន្តរជាតិ IAEA ត្រូវបាន​អនុវត្ត​តាំងពី​ច្រើន​ឆ្នាំហើយ។​ តាមរយៈ កិច្ច​សហប្រតិ​បត្តិការ​នេះ​​គឺរួម​ចំណែក​គុណភាព​​ថែទាំ​អ្នកជំងឺនិងសមត្ថភាព របស់ ស្ថាប័ន​រដ្ឋាភិបាលនានា​ក្នុងកម្មវិធី​សហប្រតិ​បត្តិការ​វេជ្ជសាស្ត្រ​ នុយ​ក្លេអ៊ែរតំបន់​។ ពី​នោះ លើកកំពស់​បាននូវ​សមត្ថភាព​សុខាភិបាល​ពិសេស សម្រាប់​ប្រភេទជំងឺមិនឆ្លង ដូចជាជំងឺមហារីក បេះដូង ហើយចុងក្រោយ អ្នកជំងឺជាមុខសញ្ញាទទួលបានផល ប្រយោជន៍​ខ្ពស់​ពីគម្រោង​ការ​នេះ។
 
​ក្នុងរយៈពេលពីថ្ងៃទី២០ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ សម័យ​ប្រជុំនានា​នឹង​ចែក​រំលែក​ អំពីការអនុវត្ត​វេជ្ជសាស្ត្រ​នុយក្លេ​អ៊ែរ​ ក្នុងការ​ពិនិត្យព្យាបាល​ជំងឺ របស់​ប្រទេស​ចូល​រួម​​នានាផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ