12/08/2016 10:17 GMT+7 Email Print Like 0

វៀតណាមចែករំលែកជាមួយឥណ្ឌូនេស៊ីនូវបទពិសោធន៍ចូលរួមTPP


ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga ក្នុងសិក្ខាសាលា

នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅសិក្ខាសាលាស្តីពី “មេរៀនបទពិសោធន៍របស់វៀតណាមក្នុងដំណើរការចូល​រួមកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)”។ វា​គ្មិនក្នុង សិក្ខាសាលានេះគឺឯកអគ្គរដ្ឋទូតវៀតណាមលោកស្រី Nguyen Nguyet Nga ។ នេះជាឱកាសសម្រាប់​វៀត​ណាម​ចែករំលែកនូវបទពិសោធន៍អំពីការចូលរួមរាល់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជំនាន់ថ្មី ជាពិសេសគឺកិច្ចព្រមព្រៀង TPP ជាមួយឥណ្ឌូនេស៊ី។​តាមលោកស្រី Nguyen Nguyet Nga ថា នាបច្ចុប្បន្ន ឥណ្ឌូនេស៊ីកំពុងស្ថិតក្នុងចំណោមក្រុម២០ប្រទេសមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញលើពិភពលោកនិងជាប្រទេសនាំ​មុខគេក្នុងសម្ព័ន្ធតភ្ជាប់អាស៊ាននិងជាប្រទេសសមាជិកបង្កើត APEC តាមនោះ ឥណ្ឌូនេស៊ីអាចជឿជាក់ទៅ​លើ​ថានៈរបស់ខ្លួននិងអាចទទួលបានផលប្រយោជន៍ជាច្រើននៅពេលចូលរួម TPP៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ