07/12/2018 10:02 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទតុមូលលើកទី៨ស្តីពីការប្រែប្រួលអាកាសធាតុនិងសន្តិសុខ

ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ស្ថានទូតវៀតណាមប្រចាំនៅហូឡង់ សហការជាមួយវិទ្យាស្ថានអប់រំធនធានទឹកនៃ​មហាវិទ្យាល័យ IHE Delft បានរៀបចំសន្និសីទតុមូលលើកទី ៨ ស្តីពីការប្រែប្រួលអាកាសធាតុនិងសន្តិសុខនៅទី​ក្រុង​ឡាអេ។

 ទិដ្ឋភាពនៃសន្និសីទ

នានេះគឺជាព្រឹត្តិការណ៍មួយក្នុងគោលបំណងបង្កើនកចិ្ចសហប្រតិបត្តិការអន្តរជាតិនិងចែករំលែកយុទ្ធសាស្ត្រក្នុង​ការដោះស្រាយរាល់បញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាស្វែងរកគំនិតផ្តួតផ្តើមនិងវិធានការនានាដើម្បីលើកឡើងគោលនយោបាយដែលមានប្រសិទ្ធភាពជូនឡើងអង្គការសហប្រជាជាតិនិង
គណៈ​​កម្មាធិការ​អឺរ៉ុប (EC) ផងដែរ។ នៅក្នុងសន្និសីទនេះដែរ វាគ្មិនមកពីក្រសួងធនធាននិងបរិស្ថាន​វៀត​ណាម​ រួមទាំងវិទ្យាស្ថានអប់រំធនធានទឹកនៃមហាវិទ្យាល័យ IHE Delft និងមហាវិទ្យាល័យ Wageningen បានលើក​ឡើងប្រធានបទដ៏ក្តៅគគុកដែលពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុនិងការគ្រប់គ្រងធនធានទឹក​ ដូចជាកិច្ចសហប្រតិបត្តិការនិងការតស៊ូននៅអាងទន្លេមេគង្គ ព្រមទាំងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ ការទប់ទល់នឹងព្យុះត្រូពិចនិងរលកយក្សស៊ូណាមីជាដើម។ ក្នុងឱកាសនេះ តំណាងប្រតិភូអន្តរក្រសួងរបស់វៀតណាមបានលើកឡើងយ៉ាងជាក់ស្តែងអំពីផែនការនិងយុទ្ធសាស្ត្រសហប្រតិបត្តិការ​របស់វៀតណាមនាពេលអនាគតសំដៅទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ