08/10/2018 15:25 GMT+7 Email Print Like 0

វៀតណាមចូលរួមរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង

នា​ទី​២ ខែ​តុលា​ ឆ្នាំ​២០១៨ គ្រូ​ពេទ្យ​ដំបូង​៣២​នាក់​ក្នុង​ចំណោម​កម្មាភិបាល​ គ្រូ​ពេទ្យ​នៃ​​កងពេទ្យ​កម្រិត​២​លេខ​១​ទាំង​៦៣នាក់​របស់​វៀតណាម​បាន​យន្តហោះ​ដឹក​ជញ្ជូន C-17 ​នាំទៅ​ដល់​រដ្ឋធានី​ Juba ​ (​ស៊ូដង់​ខាងត្បូង​) រួម​ទាំង​សម្ភារ​ ឧបករណ៍​ និង​ឱ​សថចាំបាច់​​សម្រាប់​សុខាភិបាល​រាប់​តោន​ ចាប់​ផ្តើម​អនុវត្ត​ភារកិច្ច​នៅគណៈបេសកកម្ម​​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​។ ព្រឹត្តិការណ៍​នេះ ​គំនូសបញ្ជាក់​លើ​ដំបូង​​វៀតណាម​ពង្រាយ​កង​កម្លាំង​ផ្ទាល់​ចូល​រួម​រក្សា​សន្តិភាព​ នាំយក​ជូន​មិត្តភក្តិ​អន្តរជាតិ​នូវ​រូបភាព​ជាក់ស្តែងអំ​ងំពី​ទាហាន​ (កងទ័ព​ អ៊ំហូ​” ស្រឡាញ់​សន្តិភាព​ និង​មាន​គ្រប់​សមត្ថភាព​អនុវត្ត​នូវ​ភារកិច្ច​សន្តិភាព​អន្តរជាតិ ​របស់​អង្គការ​សហប្រជា​ជាតិ​។​

 បេសកជន​សន្តិភាព​នៅ​ស៊ូ​ដង់​ខាងត្បូង​

ក្រោយ​​១៣​ម៉ោង​ហោះហើរ​ និង​ពីរ​ម៉ោងបញ្ចូល​​ប្រេង​ យន្តហោះ​ដឹក​ជញ្ជូន C17 Globemaster ​ចំណុះ​កង​កម្លាំង​ទ័ព​​អាកាស​ភូមិន្ទ​​អូស្រ្តាលី ​(RAAF)  បាន​ចុះ​ចត់​សុវត្ថិភាព​ក្នុង ​ព្រលាន​យន្តហោះ​អន្តរជាតិនៅ​​រដ្ឋធានី​ Juba នៃ​​សាធារណរដ្ឋ​ស៊ូដង់​ខាង​ត្បូង​ ជាមួយ​នឹង​កម្មាភិបាល​ គ្រូ​ពេទ្យ​ បុគ្គលិក​​ កង​ពេទ្យ​កម្រិត​ពីរ​លេខ​១​ចេញ​ទ័ព​លើក​​ទី​១​​ ហើ​យ​នឹង​ម៉ាស៊ីន​ សម្ភារ ឧបករណ៍​សុខាភិបាល​ជាង​៣០​តោន​។ ចំនែក​ចំនួន​កង​ទ័ព​នៅ​សល់​ផ្សេង​ទៀត​ និងមកដល់ក្នុង​អំ​ឡុង​​ពីរ​សប្តាហ៍​ទៀត​។ កងកម្លាំង​នេះរបស់​វៀតណាម​ នឹង​ជំនួស​ក្រុម​សុខាភិបាល​របស់​​ព្រះរាជាណាចក្រ​អង់គ្លេស ​នៅ​មូល​ដ្ឋាន​អង្គការ​សហប្រជាជាតិ​នៅ Bentiu ​។ នេះ​ជា​ព្រឹត្តិការណ៍​មាន​អត្ថន័យ​​ប្រវត្តិសាស្រ្ត ​ក្នុង​ដំណើរ​ការ​ចូល​រួម​សកម្មភាព​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​របស់​វៀតណាម​។​

 គ្រូ​ពេទ្យ​យោធា​វៀតណាម​លើកទង់​ពីរ​របស់​អង្គការ​សហប្រជា​ជាតិ​និង​វៀតណាម​នៅ​ព្រលាន​យន្ត​អន្តរជាតិ Juba ​ ចាប់​ផ្តើម​អនុវត្ត​ភារកិច្ច​រក្សា​សន្តិភាព​អង្គការ​សហប្រជា​ជាតិ ​នៅ​ស៊ូដង់​ខាង​ត្បូង​។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​បាន​ចុះ​ផ្សាយ​

 
 គ្រូ​ពេទ្យ​យោធា​វៀតណាម​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ Juba ស៊ូ​ដង់​ខាងត្បូង​។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​បាន​ចុះ​ផ្សាយ​

 
 គ្រូ​ពេទ្យ​យោធា​វៀតណាម​ឡើង​ឡាន​ ចាកចេញ​ពី​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ Juba ទៅ​កាន់​ Bentiu ចាប់​ផ្តើ​ត​អនុវត្ត​ភារកិច្ច​រក្សា​សន្តិភាព​​អង្គការ​សហប្រជាជាតិ ​នៅ​ស៊ូដង់​ខាង​ត្បូង។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​បាន​ចុះ​ផ្សាយ​

 
 គ្រូ​ពេទ្យ​យោធា​វៀតណាម ​ត្រៀម​ចេញពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ Juba ទៅ​កាន់​ Bentiu អនុវត្ត​ភារកិច្ច​រក្សា​សន្តិភាព​​ នៅ​អង្គការ​សហប្រជាជាតិ​នៅ​ស៊ូដង់​ខាងត្បូង​។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​បាន​ចុះ​ផ្សាយ​

 

មុននោះ ព្រឹក​ថ្ងៃទី​១ ខែតុលា​ ឆ្នាំ​២០១៨ នៅ​ព្រលាន​យន្ត​ហោះ​តឹន​សើន​ញ៉ឹត​ (Tan Son Nhat) ទីក្រុង​ហូជីមិញ​ ក្រសួង​​ការពារជាតិ​វៀតណាម​ រៀប​ចំពិធី​ចេញ​ដំណើរ​កងពេទ្យ​កម្រិត​ពីរ​លេខ១​ ចំណុះ​អគ្គស្នងការ​រក្សា​សន្តិភាព​​វៀត​ណាម​ ធ្វើដំណើរ​ទៅ​អនុវត្តភារកិច្ច​រក្សា​សន្តិភាព​​អង្គការ​សហប្រជាជាតិ​ នៅ​គណៈ​បេសកកម្ម​​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ​​ស៊ូដង់​ខាង​ត្បូង​។
 
នៅ​ពិធី​ តាង​នាម​គណៈ​កម្មាធិការ​យោធា​មជ្ឈិម​ ក្រសួង​ការពារជាតិ​ លោក​ឧត្តមសេនីយ៍​ឯក​បម្រុង​ ង្វៀនជី​វិញ​ (Nguyen Chi Vinh) ​អះអាង​ថា វៀតណាម​ចូល​រួម​សកម្មភាព​រក្សាសន្តិភាព​​ជា​ជំហាន​លោត​ផ្លោះ​ ដើម្បី​អនុវត្ត​​មាគ៌ា​ការទូត​​របស់​ប្រទេសជាតិ​ ទន្ទឹមនោះ​ គូស​បញ្ជាក់​កា​រផ្លាស់​ប្តូរ​​ទាំង​គុណភាព​ និង​បរិមាណភាព ​ក្នុង​សកម្មភាព​សហការ​ពហុភាគី​និយាយ​រួម​ អំពី​ការ​ពារជាតិ​សន្តិសុខ​និយាយ​ដោយ​ឡែក​។​
 
លោក​ឧត្តម​សេនីយ៍ឯក​បម្រុង​ ង្វៀន​ជី​វិញ​ (Nguyen Chi Vinh) សង្កត់​ធ្ងន់​ ការដែល​កង​ទ័ព​ចូល​រួម​សកម្ម​ភាព​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ កាន់តែ​បង្ហាញ​ជាក់​ច្បាស់​ជាង​ពី​តួនាទី​របស់​កងទ័ព​ប្រជាជន​ក្នុង​បុព្វហេតុ​​បដិវត្តន៍​​របស់​ជនជាតិ​និង​អនុវត្ត​កាតព្វកិច្ច​អន្តរជាតិ​។​
 
ថ្លែង​សុន្ទរកថាក្នុងពិធី​ ​មេបញ្ជាការរង​យុទ្ធសាស្រ្ត​សម្ពន្ធកងទ័ព​​​អូស្រ្តាលី លោក​ឧត្តមសេនីយ៍ Gregory Bilton ​ សង្កត់​ធ្ងន់​៖ “ការ​ងារ​ពង្រាយ​កង​កម្លាំង​រក្សា​សន្តិភាព​​ថ្នាក់​អង្គភាព​ដំបូង​របស់​វៀតណាម​ នៅ​គណៈ​បេសកកម្ម​​​មួយ​នៃ​អង្គការ​សហប្រជាជាតិ​ ជា​គំនូស​ព្រឹត្តិការណ៍​ដ៏​សំខាន់។ សកម្ម​ភាព​ដឹកជញ្ជូនលើ​អាកាស​និង​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​របស់​អូស្រ្តាលី​ សម្រាប់​ការងារ​ពង្រាយ​នេះ បង្ហាញពី​ការសន្យា​រួម​នៃ​ប្រទេស​ទាំង​ពីរ​ ចំពោះ​អង្គការ​​សហប្រជាជាតិ​ សន្តិសុខសកល​លោក​ ក៏ដូចជា​ទំនាក់ទំនង​ទ្វេភាគី​រឹង​មាំ​”​​។
  
 

 នាយ​ទាហាន​ យុទ្ធជន​យក​តាម​រូបថត​ “លោក​អ៊ំ​រួម​ដំណើរ​​នឹង​ក្មួយ​ប្រតិបត្តិការសឹក​” ធ្វើ​
ដំណើរទៅ​ទទួល​ភារកិច្ច​។ រូបថត៖ ស្វឹនឃូ​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​


 ទាហាន​បត់​ទង់​ជាតិ​ត្រៀម​ធ្វើ​ដំណើរ​ទៅ​ទទួល​ភារកិច្ច​។
រូបថត៖ ស្វឹន​ឃូ​/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​


កង​កម្លាំង​កងពេទ្យ​កម្រិត​ពីរ​លេខ​១​ ប្រតិបត្តិសឹក​ធ្វើ​ដំណើរ​ទៅស៊ូដង់​ខាងត្បូង​។
រូបថត៖ ស្វឹន​ឃូ​/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​


 ពិធី​ចេញ​ដំណើរ​នៃ​កងពេទ្យ​អនុវត្ត​ភារកិច្ច​នៅ​គណៈ​បេសកកម្ម​​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​នៅ​ស៊ូ​ដង់ខាងត្បូង​​។ ​រូបថត៖ ស្វឹន​ឃូ​/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​

កង​ពេទ្យ​កម្រិត​ពីរលេខ​១​ ធ្វើ​ដំណើរទៅ​អនុវត្ត​ភារកិច្ច​។
រូបថត៖ ថាញ​វូ/ទីភា្នក់ងារសារព័ត៌មាន​វៀតណាម


ទាហាននៃ​កង​ពេទ្យ​កម្រិត​ពីរ​លេខ ១​ លា​ញ្ញាតិ​ធ្វើ​ដំណើរ​ទៅ​អនុវត្ត​ភារកិច្ច​។
​រូបថត៖ ថាញ​វូ/ទីភា្នក់ងារសារព័ត៌មាន​វៀតណាម


លោកប្រធានគណៈ​កម្មាធិការ​​កាទូត​នៃ​រដ្ឋ​សភា​ ង្វៀន​វ៉ាន់​យ៉ាវ​ (Nguyen Van Giau) សួរ​សុខទុក្ខ​
លើកទឹក​ចិត្ត​កង​ពេទ្យ​កម្រិត​ពីរ​លេខ១ ធ្វើ​ដំណើរ​ទៅ​អនុវត្ត​ភារកិច្ច​គណៈ​បេសកកម្ម​​រក្សា​សន្តិភាព​
អង្គការសហប្រជាជាតិ​នៅ​ស៊ូ​ដង់​ខាង​ត្បូង​។​​
​រូបថត៖ ថាញ​វូ/ទីភា្នក់ងារសារព័ត៌មាន​វៀតណាម



 កម្មាភិបាល​ យុទ្ធជន​មុនពេល​ធ្វើ​ដំណើរ​។
​រូបថត៖ ស្វឹន​ឃូ/ទីភា្នក់ងារសារព័ត៌មាន​វៀតណាម

 
 ថ្នាក់​ដឹក​នាំ​យោធា​ភូមិ​ភាគ​​៧ ទីក្រុង​ហូជីមិញ​ជូន​ដំណើរ​ទាហាន​ធ្វើដំណើរ​ទៅ​បំពេញភារកិច្ច​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​តឹន​សើន​ញ៉ឹត (Tan Son Nhat)។​ ​
រូបថត៖ ថាញ​វូ/ទីភា្នក់ងារសារព័ត៌មាន​វៀតណាម


 យុទ្ធជន​ចំណុះ​កងពេទ្យ​កម្រិត​ពីរ​លេខ​១​ លើ​យន្ត​ហោះ​ដឹក​ញ្ចូន​ C-17ធ្វើ​ដំណើរ​ទៅ​អនុវត្ត​ភារកិច្ច​
នៅ​គណៈ​បេសកកម្ម​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​នៅ​ស៊ូ​ដង់​ខាង​ត្បូង​។
រូបថត៖ ឯកអគ្គរដ្ឋទូត​អូស្រ្តាលី​។

 

ចាប់​ពី​សមាជិក​ដែល​មាន​អាយុ​នៅ​ក្មេង​រហូត​ដល់​អ្នក​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​ការ​រស់​នៅ​និង​ជំនាញ​ កម្មាភិបាល​ យុទ្ធជន​ទាំង​អស់​នៃ​កង​ពេទ្យ​កម្រិត​ពីរ​លេខ១​របស់​កង​កម្លាំង​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជា​ជាតិ​​វៀត​ណាម​ សុទ្ធតែ​កំណត់​សតិអារម្មណ៍​បង្កប់​ក្នុង​ខ្លួន​នូវ​ភារកិច្ច​និង​តួនាទី​របស់​យុទ្ធជន​កងព័ទ​ប្រជាជន​វៀតណាម​ ទាហាន​អ៊ំហូ​ ប្តេជ្ញាចិត្ត​ធ្វើ​សម្រេច​ជោគជ័យ​ភារកិច្ច​បាន​ប្រគល់​ឲ្យ​ ពេល​ចូល​រួម​រក្សា​សន្តិភាព​អង្គការ​​សហប្រជាជាតិ​។​

លា​គ្រួសារ​និង​កូន​ស្រី​សំឡាញ់​ទើប​គម្រប់​អាយុ​៣​ឆ្នាំ ដើម្បី​ធ្វើ​ដំណើរ​ទៅ​បំពេញ​ភារកិច្ច​ អនុសេនីយ៍ឯក​ ង្វៀន​ក្វាង​ទឿង​ (Nguyen Quang Tuong) (អាយុ​៣១ឆ្នាំ​ ស្រុក​ថាញ​ហ្វ័រ - Thanh Hoa​​) បំពេញ​ការ​ងារ​នៅ​ផ្នែក​ស្តារកម្លាំងបន្ទាប់ពី​​សង្រ្គោះ​បន្ទាន់​នៃ​មន្ទីរ​ពេទ្យ​យោធា​១៧៥ ទទួល​ភារកិច្ច​នៅ​ក្រុម​សង្រ្គោះ​បន្ទាន់​អាកាស​ កង​ពេទ្យ​ សំណេះ​សំណាលថា៖ “ក្នុង​លក្ខណៈ​ព័ត៌មាន​សព្វថ្ងៃ​ មនុស្ស​គ្រប់​រូប​ក្នុង​គ្រួសារ​​ ក៏ដឹង​ស៊ូដង់​ខាងត្បូង​ជា​ប្រទេស​មួយ​នៅ​មាន​ការ​លំបាក​ អសន្តិសុខ​។ ទាហាន​ដូច​យើង​ខ្ញុំ​មាន​ភារកិច្ច​រួម​ចំណែក​ជួយ​ដល់​តំបន់​ដី​អសុវត្ថិភាព​​ក្លាយ​ទៅ​ជា​សុវត្ថិភាព​”។​

កងពេទ្យ​ខ្នាត​អង្គការ​សហប្រជាជាតិ​

ពង្រាយ​ “គម្រោង​ការ​សរុប​ស្តីពី​​វៀតណាម​ចូល​រួម​សកម្ម​ភាព​​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​” និង​ “គម្រោង​ការ​របស់​ក្រសួងការពារជាតិ​អំពី​ការ​ចូល​រួម​សកម្មភាព​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ដំណក់​កាល​ ​២០១៤ - ២០២០ និង​ឆ្នាំ​បន្តៗទៀត​” ក្រសួង​ការពារជាតិ​បាន​ប្តេជ្ញាចិត្ត​បង្កើត​មជ្ឈមណ្ឌល​រក្សាសន្តិភាព​វៀតណាម​ ចាប់ពី​ខែ​ធ្នូរ​ឆ្នាំ​២០១៣ ដើម្បី​ទៅ​ជា​ការពិត​ មាគ៌ា​គោល​ការណ៍​របស់​បក្ស​ រដ្ឋ​ស្តីពីការ​ចូល​រួម​សកម្មភាព​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​។​

ជិត​មួយ​ឆ្នាំក្រោយ​ ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ កងពេទ្យ​កម្រិត​ពីរ​ ក្នុង​ក្រប​ខណ្ឌមានមនុស្ស​​៧០​នាក់​ បាន​បង្កើត​ដើម្បី​ត្រៀម​ចូល​រួម​សកម្មភាព​រក្សា​សន្តិភាព​អង្គការ​សហប្រជា​ជាតិ​ក្នុង​វិស័យ​មនុស្សធម៌​។​

តាម​ស្តង់ដារ​របស់​អង្គការ​សហប្រជាជាតិ​​ សមត្ថភាព​កងពេទ្យ​កម្រិត​ពីរ​ ត្រូវ​ធានា​ ប្រសិទ្ធភាព​​ សមត្ថភាព​ពិនិត្យ​ជំងឺ​ និង​ព្យាបាល​អ្នក​ជំងឺ​​នៅ​ខាងក្រៅ​ច្រើន​បំផុត​៤០​នាក់​ក្នុង​មួយ​ថ្ងៃ។ សមត្ថភាព​ស្តារ​កម្លាំងបន្ទាប់ពី​​សង្រ្គោះបន្ទាន់ ​ ​ដឹក​បញ្ចូន​ផ្លូវអាកាស​និង​ផ្លូវ​គោក​ នៅ​អ្នក​ជំងឺ​ធ្ងន់​ឡើងទៅ​បណ្តាញ​សុខាភិបាល​ខ្ពស់ជាង​។ អនុវត្ត​ពី​៣ទៅ​ដល់​៥​ករណី​វះកាត់​ក្នុង​មួយថ្ងៃ​មាន​ដាក់​ថ្នាំ​សន្តំ។ ទន្ទឹមនោះ កង​ពេទ្យ​ក៏ត្រូវ​សម្រេច​ស្តង់​ដារ​ពី​សមត្ថភាព​ទទួល​ព្យាបាល​អ្នកជំងឺ​ស្នាក់​នៅ​ចំនួន​​២០នាក់​​ក្នុងមួយ​សប្តាហ៍​។ អនុវត្ត​១០​ករណី​ថត​រស្មី X ​ ១០​ករណី​ព្យាបាល​ធ្មេញ​មាត់​ និង​តេស​ព្យាករណ៍​មូលដ្ឋាន​២០​ករណី​ក្នុង​មួយថ្ងៃ។ មាន​ពីរក្រុម​សុខាភិបាល​ចល័ត​សង្គ្រោះបន្ទាន់​ខាង​ក្រៅ​មន្ទីរ​។ ថែនិង​ធានា​គ្រប់​សម្ភារ​ឧបករណ៍​សុខាភិបាល​ខូច​ខាត -​​ ថ្នាំព្យាបាល​ជំងឺ​ដោយ​ឯកឯង​ក្នុង​ស្ថាន​ភាព​ករណី​ណាក៏ដោយ​។​។ល។​



  ក្នុងដំណើរ​ទស្សនថ្នាក់​រដ្ឋ​នៅ​វៀតណាម​ ថ្ងៃទី​២៥ ខែ​ឧសភា ​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហូជីមិញ លោកទេសាភិបាល​អូស្រ្តាលី Peter Cosgrove និង​លោក​ជំទាវ​អញ្ជើញ​មក​សួរសុខទុក្ខ​កងពេទ្យ​កម្រិត​ពីរ​លេខ​១ របស់​វៀតណាម​ ចូល​រួម​សកម្មភាព​រក្សាសន្តិភាព​នៃ​អង្គការសហប្រជា​ជាតិ​ ចំណុះ​មន្ទីរ​ពេទ្យ​យោធា​១៧៥​។
រូបថត៖ ថាញ​វូ/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​

 
 លោក​ទេសាភិបាល​អូស្រ្តាលី Peter Cosgrove និង​លោក​ជំទាវ​អញ្ជើញ​មក​សួរសុខទុក្ខ​កងពេទ្យ​កម្រិត​ពីរ​លេខ​១ របស់​វៀតណាម​ ចូល​រួម​សកម្មភាព​រក្សាសន្តិភាព​នៃ​អង្គការសហប្រជា​ជាតិ​ ចំណុះ​មន្ទីរ​ពេទ្យ​យោធា​១៧៥​។ រូបថត៖ ថាញ​វូ/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​

 ហ្វឹក​ហាត់​លើ​សម្ភារ​កង​ពេទ្យ​កម្រិត​ពីរ​។
រូបថត៖ ស្វឹន​ឃូ/ទីភ្នាក់ងារសារ​ព័ត៌មាន​វៀត​ណាម​​

 
 ហ្វឹក​ហាត់​លើ​សម្ភារ​កង​ពេទ្យ​កម្រិត​ពីរ​ ក្រោម​ការសង្កេត​មើល​នៃ​តំណាង​ការទូត​អាមេរិក​ អង់គ្លេស​
អូស្រ្តាលី ​និង​អ្នក​ឯកទេស​អន្តរជាតិ។
​រូបថត៖ ស្វឹន​ឃូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 យុទ្ធជន​កង​ពេទ្យ​កម្រិត​ពីរ​លេខ​១​ មុនពេល​ធ្វើ​ដំណើរ​សុទ្ធ​តែ​ឆ្លង​កាត់​លើកហាត់​សម​ជាក់​ស្តែង​តាម​បទដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ​។ ​
រូបថត៖ ស្វឹន​ឃូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ចំពោះ​ការ​សំណូមពរខ្ពស់​របស់​អង្គការសហប្រជាជាតិ​ តាំងពី​បង្កើត​កង​ពេទ្យ​កម្រិត​ពីរ​លេខ​១ អគ្គស្នងការ​រក្សាសន្តិភាព​វៀតណាម​សហការ​នឹង​អង្គភាព​ពាក់ព័ន្ធ​បង្កើ​ត​ផែន​ការ​និង​រៀប​ចំ​ហ្វឹក​ហាត់​កម្មវិធី​ “​ផ្តើម​ពង្រាយ​​ចាប់​បង្ខំ​របស់​អង្គការសហប្រជាជាតិ​”។ ខ្លឹ​មសារ​ហ្វឹកហាត់​រួម​មាន​៖ ចំណេះវិជ្ជា​មូលដ្ឋាន​អំពី​រក្សាសន្តិភាព​អង្គការ​សហប្រជាជាតិ​។ ចំណេះវិជ្ជា​អំពី​ស្ថាន​ភាព​គណៈ​បេសកកម្ម​ ​កន្លែង​កងពេទ្យ​កម្រិត​ពីរ​ពង្រាយ​។ បំណិន​រស់​ក្នុង​លក្ខណៈ​បរិស្ថាន​អា​ហ្វ្រិក​​ ប្រើប្រាស់ WALKIE-TALKIES និង​ប្រព័ន្ធ​ព័ត៌មាន​ទំនាក់ទំនង​​​របស់​គណៈ​បេសកកម្ម ស្គាល់​ប៉ម​ - មីន​ - វត្ថុធាតុ​ផ្ទុះ​ ច្បាប់​មនុស្ស​ធម៌​តាម​អនុសញ្ញា​អន្តរជាតិ​ ប្រឆាំង​បំពាន​ផ្លូវ​ភេទ​។ល។ បន្ថែម​​ទៀត​ សមាជិក​នៃ​កង​ពេទ្យ​កម្រិត​ពីរ​ ត្រូវ​ឆ្លងកាត់​កម្មវិធី​បន្ថែម​ដូចជា​ក្បាច់​គុន​ របាំជនជាតិ​ ដំណើរការ​និង​ថែទាំ​ប្រភេទ​ម៉ាស៊ីន​បញ្ចេញ​អគ្គិសនី​ ឡានអូស​ បន្សុទ្ធ​ទឹក​។ល។​

សមាជិក​កងពេទ្យ​កម្រិត​ពីរ​មុនពេល​ចេញ​ដំណើរ​ សុទ្ធតែ​ឆ្លង​កាត់​ការ​ហាត់​សម​ជាក់​ស្តែង​ដូច​ជា៖ ហាត់សម​លើ​សម្ភារ​ឧបការណ៍​​ហាត់​សម​ភូមិសាស្រ្ត​សមស្រប់​នឹង​លក្ខណៈ​បរិស្ថាន​​គណៈ​បេសកកម្ម ហាត់​សម​សង្គ្រោះ​បន្ទាន់​លើ​អាកាស​ សង្រ្គោះ​បន្ទាន់​រងរបួស​ទូទៅ ធ្វើ​ប្រព្រឹត្តិកម្ម​ជំងឺ​ឆ្លង​។ល។ តាម​បទដ្ឋាន​ស្តង់ដារ​របស់​អង្គការ​សហ​ប្រជា​ជាតិ​។​

កត់​សម្គាល់​ការ​ខិតខំ​នៃ​កង​កម្លាំង​រក្សា​សន្តិភាព​វៀតណាម​ នាថ្ងៃទី​២៦ ខែ​កញ្ញា​ នៅ​ទីក្រុង​ញូវ​យ៉ក​អាមេរិក​ ក្រោយ​​ពិធី​ចុះហត្ថលេខា​លើ​អនុសញ្ញា​យោគ​យល់​ស្តីពី​ការងារ​វៀតណាម​ បញ្ជូន​កង​ពេទ្យ​មកកាន់​ស៊ូដង់​ខាង​ត្បូង​ លោក​​អគ្គលេខាធិការ​រង​អង្គការ​សហប្រជា​​ជាតិ Atul Khare ​ ស្វាគមន៍​សាទរ​និង​សម្តែង​​ភាព​ជឿ​ជាក់​វៀតណាម​ នឹង​រួម​ចំណែក​មន្ទីរ​​ពេទ្យ​គុណភាព​ខ្ពស់​មួយ អាច​រួម​ចំណែក​មាន​ប្រសិទ្ធភាព​និង​បើកទូលាយ​​ជាង​ ទៅលើ​​​ស​កម្មភាព​រក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​៕​

 

អត្ថបទ៖ កាសែត​រូបភាព​វៀតណាម​សរុប
រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ ឯក​អគ្គរដ្ឋ​ទូត​អូស្រ្តាលី​និង​ឯសារ

បណ្តាអត្ថបទបានផ្សាយ