13/09/2018 09:07 GMT+7 Email Print Like 0

វៀតណាមចូលរួមកិច្ចពិភាក្សា "រុស្ស៊ី - អាស៊ាន" នៅវេទិកាសេដ្ឋកិច្ច ប៉ែកខាងកើត


រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ វៀតណាម លោក Nguyen Chi Dung អញ្ជើញចូលរួម
កិច្ចពិភាក្សា "រុស្ស៊ី - អាស៊ាន" នៅវេទិកាសេដ្ឋកិច្ច ប៉ែកខាងកើត


នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាថ្ងៃធ្វើការជាផ្លូវការលើកដំបូងរបស់វេទិកា សេដ្ឋកិច្ច លោក Nguyen Chi Dung បានថ្លែងមតិក្នុងកិច្ចពិភាក្សា "រុស្ស៊ី - អាស៊ាន" ។ វៀតណាមបានតំណាងឲ្យខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ដ៏រស់រវើក ដែលមានកំណើនយ៉ាងឆាប់រហ័សនិងស្ថិរភាពដោយមានកំណើន ផលិតផលក្នុងស្រុកសរុប (GDP) សម្រេចបានប្រមាណ ៦-៧% ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ។ វៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសប្រមាណ ២០០ នៅលើពិភពលោក ដោយមានទំហំពាណិជ្ជកម្មសម្រេចបាន ៤២៥ ពាន់លានដុល្លារអាមេរិក GDP មធ្យមលើមនុស្សម្នាក់ៗសម្រេចបានជិតដល់់ ២.៤០០ ដុល្លារអាមេរិក។ វៀតណាមកំពុងក្លាយ​ជាកន្លែងយុទ្ធសាស្ត្រគួរឲ្យ ទាក់ទាញ វិនិយោគិនបរទេសផងដែរ។

លោក Nguyen Chi Dung បានអះអាងថាវៀតណាមមានគោលបំណងចង់បន្តជម្រុញសកម្មភាពវិនិយោគទៅកាន់តំបន់ប្រពៃណីនិងមិត្តភាពដ៏ល្អប្រសើរនិងយូរអង្វែងដូចជាប្រទេសរុស្ស៊ីនិងអាស៊ាន ហើយលោកក៏មានជំនឿជាក់ថា ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី និន្នាការ​វិនិយោគទុនទៅកាន់រុស្ស៊ីនិយាយរួមនិងឆ្ពោះទៅតំបន់ប៉ែកខាងកើតរុស៊្សីនិយាយដោយឡែក ក៏ដូចជា ទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេសទាំង ពីរ នឹងរីកចម្រើនដ៏ល្អប្រសើរនាពេលខាងមុខផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ