07/08/2018 09:48 GMT+7 Email Print Like 0

វៀតណាមចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំ AMM ៥១និងកិច្ចប្រជុំពាក់ព័ន្ធនានា

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥១ (AMM 51) និងកិច្ចប្រជុំពាក់ព័ន្ធនានា ទើបនឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨       នៅសឹង្ហបុរី។

លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសវៀតណាម ប្រធាន SOM អាស៊ានវៀតណាមឲ្យដឹងថា ក្នុងរយៈពេល​ប្រព្រឹត្តទៅនៃ AMM ៥១ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បាន អញ្ជើញចូលរួមសកម្មភាពប្រមាណជាង ៣០ នៃកិច្ចប្រជុំនេះ ហើយមានជំនួបសំណេះសំណាលទ្វេភាគីប្រមាណ​១៥​ជំនួប​ជាមួយសមភាគីអាស៊ាននិងដៃគូ នានានៅខាងក្រៅកិច្ចប្រជុំដែរ។

ថ្លែងមតិក្នុងកិច្ចប្រជុំរបស់អាស៊ានក៏ដូចជាក្នុងជំនួបសំណេះសំណាលជាមួយដៃគូនានា លោក Pham Binh Minh បានលើកឡើងនូវទស្សនៈនិងការទាក់ទងរបស់វៀតណាមដ៏សមស្របនឹងការយកចិត្តទុកដាក់រួមនៃកិច្ចប្រជុំ ហើយ​ទទួលបានការចែករំលែកនិងការគាំទ្រជាច្រើនពីប្រទេសដទៃ។ ក្រៅពីនោះ មតិរបស់លោកឧបនាយករដ្ឋមន្រ្តីស្ដីពីបញ្ហានានាក្នុងតំបន់និងលើពិភពលោក ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ក៏ស្រសៀងគ្នាជាមួយ​មតិ​របស់ប្រទេស អាស៊ាននិងប្រទេសដៃគូជាច្រើនផងដែរ។

អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung ឲ្យដឹងថែមទៀតថា ក្រោយរយៈ ពេល៣ឆ្នាំទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាននិងឥណ្ឌា (ខែសីហា ឆ្នាំ២០១៥ ខែសីហា ឆ្នាំ២០១៨) វៀតណាមបាន សម្រេចយ៉ាងល្អប្រសើរនូវភារកិច្ចដោយប្ដូរវែននេះក្នុងអាស៊ាន រួមចំណែកជំរុញកិច្ចសហប្រតិបតិ្តការរវាងអាស៊ាននិងឥណ្ឌាឲ្យទទួលបានលទ្ធផលវិជ្ជមានជាច្រើន ហើយត្រូវបានឥណ្ឌាថ្លែងអំណរគុណនិងវាយតំលៃខ្ពស់។ ក្នុងឱកាសនេះដែរ វៀតណាមក៏ទទួលជាផ្លូវការនូវតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន ជប៉ុន ដំណាក់កាល២០១៨ ២០២១៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ