30/07/2018 10:18 GMT+7 Email Print Like 0

វៀតណាមចូលរួមពិធីបុណ្យវប្បធម៌អាស៊ី


 ឈូតសម្ដែងសិល្បៈរបស់វៀតណាមនៅពិធីបុណ្យវប្បធម៌អាស៊ី

 ចាប់ពី​ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៨ បានប្រព្រឹត្តទៅ​នូវពិធីបុណ្យ​ក្រោមប្រធានបទ “ទិវាចុង​សប្ដាហ៍​អាស៊ី​” នៅរដ្ឋធានី Bratislava នៃប្រទេសស្លូវ៉ាគី។ 

នេះ​ជា​លើក​ ដំបូងដែលទីក្រុងនេះសហការ ជាមួយស្ថានទូត​ប្រទេសអាស៊ីចំនួន៦ រួមមានវៀតណាម ចិន ជប៉ុន កូរ៉េ​ខា​​ង​​ត្បូង ឥណ្ឌា និងឥណ្ឌូនេស៊ី រៀបចំព្រឹត្តិការណ៍នេះ សំដៅឧទ្ទេសនាមជូនមហាជនអំពីវប្បធម៌ ទឹកដី​និង​​ធន​ធានមនុស្ស​នៃប្រទេស​អាស៊ី នីមួយៗ។
 
ថ្លែងមតិក្នុងការ​បើកកម្មវិធី អនុរដ្ឋមន្រ្តីការបរ​ទេសស្លូវ៉ាគីលោក Lukas Par​izek បាន​សង្កត់​ធ្ងន់​ទៅលើ​អត្ថន័យ​​និង​សារសំខាន់នៃព្រឹត្តិការណ៍​នេះ ពិសេសគឺ ខណៈដែលស្លូវ៉ាគីនិង​ប្រទេសអា​ស៊ីទាំង៦ ខាងលើ កំ​ពុង​ឆ្ពោះ​​ទៅការ​កសាង ទំ​នាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិ​ការលើវិស័យជា​ច្រើន។​ ការចូលរួម ព្រឹត្តិការណ៍​នេះ​ បណ្ដាស្តង់ទំនិញម្ហូបអា​ហាររបស់វៀតណាមទាក់ទាញ​ភ្ញៀវយ៉ាង​ ច្រើ​នកុះករ​។ ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​ស្លូ​វ៉ាគីលោក Duong Trong Minh បានឲ្យដឹ​ងថា​៖
 
“ជនស្លូវ៉ាគីនិយមចូលចិត្តញ៉ាំម្ហូបអាហារវៀតណាមណាស់។ នាបច្ចុប្បន្ន នៅ រដ្ឋធានី Bratislava មាន​ហាង​ម្ហូប​អាហា​រវៀត​ណាម​ជាច្រើន ដែលដាក់លក់ម្ហូប ពិសេសដោយឡែករបស់វៀតណាមដូចជា Pho និង Nem ហើយ​ប្រជាជន​ស្លូវ៉ាគី គេក៏ដឹងថា Pho ជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបឈ្ងុយឆ្ងាញ់បំផុតប្រមាណ ៥០ប្រភេទ​លើ​ពិភព​លោក​”។

ឆ្លើយ​​បទសម្ភាសន៍របស់អ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមប្រចាំតំបន់អឺរ៉ុបមជ្ឈឹម នាយក​មជ្ឈមណ្ឌល​វប្បធម៌​​និង​ព័ត៌មានស្លូវ៉ាគីលោក Vladimir Grezo ចាត់ទុកថា បើទោះបីស្ថិតនៅទ្វីបខុសគ្នាក្ដី ប៉ុន្តែខឿន​វប្បធម៌​​របស់​ស្លូវ៉ាគីនិងវៀត ណាមមានលក្ខណៈស្រដៀងគ្នា​ជាច្រើន ដែលជួយប្រជាជននៃប្រ​ទេស​ទាំងពីរ អាច​ខិត​មក​​ជិត​គ្នា៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ