08/07/2018 13:31 GMT+7 Email Print Like 0

វៀតណាមចូលរួមយ៉ាងសកម្មក្នុងសម័យប្រជុំលើកទី៣៨ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប

នាថ្ងៃទី៥និងទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការអ.ស.បនៅទីក្រុងហ្សឺណែវ ស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អ.ស.ប​បានដំណើរការសម័យប្រជុំចុងក្រោយៗ ក្រោយ រយៈពេលបីសប្ដាហ៍ធ្វើការ ដើម្បីអនុម័តលើសេចក្ដីសម្រេចចិត្តចំនួន២០ ក្នុងនោះ សេចក្ដីសម្រេចចិត្តស្ដីពីបម្រែបម្រួលអាកាសធាតុនិងសិទ្ធិមនុស្សដែលបាន ពង្រាងដោយវៀតណាមនោះ គឺត្រូវបានអនុម័តដោយមតិឯកច្ឆន្ទ។

 ឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានគណៈប្រតិភូវៀតណាមប្រចាំអ.ស.ប អង្គការពាណិជ្ជកម្មពិភព លោកនិងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ (រូបថត៖ TTXVN)

តាមការផ្ដួចផ្ដើមគំនិតរបស់វៀតណាម សេចក្ដីសម្រេចចិត្តស្ដីពីបម្រែបម្រួលអាកាសធាតុឆ្នាំនេះ ដោយ​វៀត​ណាម​ ហ្វីលីពីននិងបង់ក្លាដែសធ្វើជាសហអ្នកនិពន្ធបានផ្តោតសំខាន់ទៅលើផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិរបស់នារី។ ធ្វើការឧទ្ទេសនាមអំពីពង្រាងសេចក្ដីសម្រេចចិត្តនេះ ឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានគណៈប្រតិភូវៀតណាមប្រចាំអ.ស.ប អង្គការពាណិជ្ជកម្មពិភព លោកនិងអង្គការអន្តរជាតិផ្សេង​ៗ ទៀតនៅទីក្រុងហ្សឺណែវបានសង្កត់ធ្ងន់ថា បម្រែបម្រួលអាកាសធាតុកំពុងជាការគំរាមកំហែងនិងការយកចិត្តទុកដាក់រួមរបស់សហគមន៍អន្តរជាតិ ដោយហេតុនេះចាំបាច់ត្រូវជំរុញខ្លាំងកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុ ផ្ទេរប្រគល់បច្ចេកវិទ្យានិង កសាងសមត្ថភាពឲ្យប្រទេសកំពុងអភិវឌ្ឍន៍នានា ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ជំរុញសិទ្ធិមនុស្សក្នុងនោះមានសិទ្ធិរបស់នារីនិងកុមារី។

នៅខាងក្រៅសម័យប្រជុំលើកនេះ វៀតណាមក៏សហការឧបត្ថម្ភសិក្ខាសាលាដោយប្រធានបទ “ជំរុញសិទ្ធិរបស់នារី៖ ទស្សនៈពីអាស៊ាន” ក្រោមអធិបតីភាព របស់ហ្វីលីពីនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ