09/06/2018 13:02 GMT+7 Email Print Like 0

វៀតណាមចូលរួមផ្សារណាត់កសិកម្មធំបំផុតនៅអាហ្សង់ទីន

នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ០១៨ ផ្សារណាត់កសិកម្មធំបំផុតអាហ្សង់ទីនមានឈ្មោះថា  AgroActiva ទើបនឹងបានប្រព្រឹតួទៅនៅខេត្ត Santa Fe ដោយមានការចូលរួមរបស់សហគ្រាសទាំងជាតិនិងអន្តរជាតិរាប់រយផងដែរ។ វៀតណាមជាប្រទេសភ្ញៀវកិត្តិយសពិសេសចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ក្នុងនាមជាប្រទេសភ្ញៀវកិត្តយស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Dang Xuan Dung បានអញ្ជើញ​ជួបសំណេះសំណាលដោយឧទ្ទេសនាមអំពីវៀតណាមនៅក្នុងផ្សារណាត់នេះ។ លោកបានអះអាងថា វៀត​ណាម​ជាប្រទេសអភិវឌ្ឍន៍ឈរលំដាប់ថ្នាក់ទី៦ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង១១។

លោក Dang Xuan Dung បានឲ្យដឹងថា លើវិស័យកសិកម្មគឺភាគីទាំងពីរមានសក្កានុភាពសហប្រតិបត្តិការជាច្រើន ដោយវៀតណាមមានតម្រូវការខ្ពស់អំពីមុខទំនិញចំណីសត្វនិងវត្ថុធាតុដើមកែច្នៃដូចជា ប្រេងគ្រាប់ធញ្ញជាតិ ម្សៅមីជាដើម។ ក្រៅពីនោះ វៀតណាមក៏បានយកចិត្តទុកដាក់លើផលិតផលដទៃមួយចំនួនដូចជា គ្រឿងបន្លាស់ គ្រឿងម៉ាស៊ីនកសិកម្មរបស់ដៃគូអាហ្សង់ទីនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ