17/05/2018 09:26 GMT+7 Email Print Like 0

វៀតណាមចូលរួមកិច្ចប្រជុំនីតិកាល៧៤នៃគណៈកម្មការសេដ្ឋកិច្ច-សង្គមអាស៊ី-ប៉ាស៊ីហ្វិក


 គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Ha Kim Ngoc អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនីតិកាលទី៧៤
គណៈកម្មការសេដ្ឋកិច្ច-សង្គមអាស៊ី-ប៉ាស៊ីហ្វិក (រូបថតៈ TTXVN)

ចាប់ពីថ្ងៃទី១៤ ​ដល់ថ្ងៃទី១៦ ​ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីក្រុងបាងកកប្រទេសថៃ គណៈ​កម្មការ សេដ្ឋ​កិច្ច-សង្គមអាស៊ី​-ប៉ាស៊ីហ្វិក (ESCAP)​នីតិកាលទី៧៤បានបើកកិច្ចប្រជុំក្រោម ​មូល​បទ “បញ្ហា​វិសមភាព​ក្នុងការ​អនុវត្ត​របៀប​វារៈ២០៣០ ស្តីពីការអភិវឌ្ឍប្រកប​ ដោយចីរភាព” ក្រោមអធិប​តីភាព​ របស់​ប្រធានាធិ​បតីប្រជុំ​កោះ​ Marshall ជាប្រធាន នីតិកាលទី៧៤ ESCA​P។ គណៈប្រតិភូវៀតណាមចូលរួមក្នុង​កិច្ចប្រជុំនេះ​ ដឹក​នាំ ដោយ​អនុរដ្ឋមន្ត្រី​ក្រសួងការ​បរទេស លោក Ha Ki​m Ngo​c។​

អញ្ជើញ​ថ្លែងមតិនៅក្នុងកិច្ចប្រជុំ ដោ​យប្រធានបទ “បញ្ហាទាក់ទិននា​នាដល់​គោល នយោបាយ​ដោះស្រាយ​វិសមភាព​សម្រាប់តំបន់​អាស៊ី-ប៉ាស៊ីហ្វិក”នោះ ​លោក Ha Kim Ngoc បានសង្កត់​ធ្ងន់ថា ដើម្បី​ដោះស្រាយ​ឲ្យបាន​ល្អបញ្ហា​វិសមភាព​ ប្រទេស​​ទាំង​អស់គប្បីកសាងនិងធានាប​រិយាកាសស​ន្តិភាពស្ថិរភាព ឈរលើមូលដ្ឋាន​ច្បាប់ អន្តរជាតិ​។ លោក Ha Kim Ngo​c អះអាងថា វៀតណាមបានអ​នុវត្តដោយ​ឥត​ឈប់​ឈរ ការ​កែទម្រង់​រដ្ឋបាលលើ​គ្រប់ជ្រុង​ជ្រោយ ដោយផ្តោតសំខាន់លើ​ការពង្រឹងរបៀបរប​ប បង្កើត​បរិយាកាស​ងាយស្រួល​សម្រាប់​អង្គការ​ បុ​គ្គលនានា កសាងផែ​ន ការជាតិ​ អនុវត្តន៍​កម្មវិធី​ជាតិស្តីពី​ការកាត់​បន្ថយ​ភាពក្រី​ក្រនិ​រន្តរភាព​និង​កសាង​ជន​ បទថ្មី ដំណាក់កាល២០១៦-២​០២០ សំដៅបង្រួញគម្លាតរវាងក្រុមប្រជាជ​ន រវាងទីក្រុងនិង​ជន​បទ ដើម្បី​ឲ្យក្រុមជ​នក្រីក្របំផុតបានទាក់ទង់​ផ្ទាល់​ ជាមួយឥណ​ទាន​អនុ គ្រោះនិង​ទទួលបាន​គោលន​យោបាយ​សុខុមាល​ភាព​សង្គម​។

ក្នុង​ថ្ងៃដដែល អញ្ជើញថ្លែងមតិទាក់ទិនដល់​មូលបទ “លទ្ធិពហុភាគីនៅអា​ស៊ី-ប៉ាស៊ីហ្វិក​ជម្រុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមគ្រប់ដណ្តប់​ក្នុងតំបន់ និង​រួមចំណែកទៅក្នុងការអភិបាល​កិច្ចសេដ្ឋកិច្ចសកលលោក​” នោះ​ លោក​ Ha Kim Ngoc បានអះអាងថា ​តាមរយៈកិច្ច​ព្រមព្រៀង​គ្រប់ជ្រុង​ជ្រោយនិង​ជឿន​លឿន​សម្រាប់​ភាព​ជាដៃគូ​អន្តរប៉ាស៊ីហ្វិក​ (CPTPP) ក្នុងនោះវៀតណាមជាសមាជិក ​ដែលជាសក្ខីភាពបញ្ជាក់អំ​ពី ការខិត​ខំប្រឹង​ប្រែងក្នុង​ការជម្រុញ​ពាណិជ្ជកម្ម​ពហុភាគីឈរលើគោលការសម ​ភាព តម្លាភាពនិង​គ្រប់ជ្រុង​ជ្រោយ​ក្នុង​តំបន់​អាស៊ី​-ប៉ា​ស៊ីហ្វិក៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ