05/05/2016 09:23 GMT+7 Email Print Like 0

វៀតណាមចូលរួមការសន្ទនាជាន់ខ្ពស់ស្តីពីគោលនយោបាយនៅ ECOSOC


វៀតណាមចូលរួមការសន្ទនាជាន់ខ្ពស់ស្តីពីគោលនយោបាយនៅ ECOSOC (Image: VNA)

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ៣ ដល់ទី ៤ ខែឧសភា ឆ្នាំ ២០១៦ អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ​វៀត​ណាម​ លោក Dang Huy Dong បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមការសន្ទនាជាន់ខ្ពស់នៃក្រុមប្រឹក្សារសេដ្ឋកិច្ចនិងសង្គម អ.ស.ប. (ECOSOC) ស្តីពីការគួបផ្សំគោលនយោបាយនៅទីកុ្រង New York អាមេរិក។

ថ្លែងមតិនៅសម័យពិភាក្សាស្តីពីប្រធានបទ «ក្របខ័ណ្ឌយន្តការនិងការកសាងគោនយោបាយ» អនុរដ្ឋមន្ត្រី Dang Huy Dong បានសង្កត់ធ្ងន់ថា៖ ការគួបផ្សំនិងការផ្លាស់ប្តូរថ្មីគោលនយោបាយរួមដៃអនុវត្តរបៀបវារៈអភិវឌ្ឍន៍រួមរបស់ពិភពលោកទាំងមូលគឺជាការសាកល្បងផងនិងជាឱកាសផងចំពោះប្រទេសនានា ហើយមានអត្ថ័យដ៏សែនសំខាន់ចំពោះប្រទេស ទើបនឹងចូលរួមក្រុមបណ្ដាប្រទេសមានចំណូលមធ្យមនៅកំរិតទាបដូចជាវៀតណាម។ ដើម្បីអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍និរន្តភាព (SDG) របស់ អ.ស.ប. រដ្ឋាភិបាល​វៀត​ណាម​កំពុងកសាងផែនការមេអនុវត្ត SDG សមស្របនឹងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៦​-​២០២០​។​ វៀតណាមផ្តោតសំខាន់ទៅលើតួនាទីរបស់ក្រុមហ៊ុនរដ្ឋនិងសហគ្រាសឯកជន ហើយមានវិធានការជាច្រើន​ ដើម្បី​លើកកំពស់ប្រសិទ្ធភាពនៃមណ្ឌលអាជីវករផងដែរ។ លោក Dang Huy Dong ក៏បានចែករំលែក​មត៌​មាននិងបទពិសោធន៍របស់វៀតណាមក្នុងការកាត់បន្ថយ ភាពក្រីក្រកសាងរដ្ឋាភិបាលអេឡិកត្រូនិកកែ​លំ​អ​ប្រព័ន្ធសន្តិសុខសង្គមធានា ផលប្រយោជន៍របស់ប្រជាពលករ៕ 

តាម VOV5 -​​ វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ