29/04/2016 10:00 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទសន្តិសុខអន្តរជាតិទីក្រុងម៉ូស្គូលើកទី ៥


វៀតណាមចូលរួមសន្និសីទសន្តិសុខអន្តរជាតិទីក្រុងម៉ូស្គូលើកទី ៥ (Image: VNA)

សន្និសីទសន្តិសុខអន្តរជាតិទីក្រុងម៉ូស្គូលើកទី​៥ បានបើកជាផ្លូវ​ការ​នៅទីក្រុង​ម៉ូស្គូ រុស្ស៊ី ដោយ​មាន​ការចូល​រួមរបស់​តំណាង​ចំនួន ៥០០​នាក់មក​ពីប្រទេស​ចំនួន ៨០ លើពិភព​លោក។ រដ្ឋ​មន្ត្រីក្រសួង​ការពារ​ប្រទេស​វៀត​ណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich បានចូលរួមសន្និសីទលើកនេះ។ ខ្លឹមសារ​ស្នូល​នៃសន្និ​សីទ​លើក​នេះគឺ​ការ​តស៊ូប្រ​ឆាំង​ភេរ​វកម្ម ក្រៅពីនោះ អង្គសន្និសីទ​យកចិត្ត​ទុកដាក់​ពិសេស​ដល់ កិច្ច​សហប្រតិ​បត្តិការ​យោធាដោយ​គោល​ដៅពង្រឹង​សន្តិសុខ​សកល បញ្ហាសន្តិសុខនៅអឺរ៉ុប មជ្ឈឹមបូព៌ារ ស្ថានភាពនៅ​អាស៊ី-ប៉ាស៊ីហ្វិក​ផងដែរ។ ក្នុង​បទ​សន្ទរកៈ​ថានៅពិធី​បើក រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាន​អះអាង​នូវសារៈ​សំខាន់​នៃការ​ប្រឆាំង​ភេរវកម្ម​ក្នុង កាលៈទេសៈ​បច្ចុប្បន្ន ព្រមទាំង រំលឹកឡើងវិញបណ្ដាបញ្ហា ដែលសាធារណៈមតិ កំពុងយក​ចិត្តទុក​ដាក់ក្នុង​ទំនាក់ទំនង រវាងរុស្ស៊ីនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង​NATO រុស្ស៊ី​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​និង​លើពិភពលោក។

​នៅសម័យប្រជុំលើកទី ២ ដោយប្រធានបទ «បណ្ដាការសាកល្បងនិងលទ្ធ​ភាពសហប្រតិបត្តិការ​យោធាអន្តរជាតិ​នៅតំបន់​អាស៊ី-​ប៉ាស៊ីហ្វិក» រដ្ឋមន្ត្រីការ​ពារ​ប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich បានថ្លែង​សន្ទរក​ថា​ ក្រោមចំណងជើងថា «រួមដៃកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទៅជាតំបន់​សន្តិភាព​សហប្រតិបត្តិ​ការ​និង​អភិវឌ្ឍន៍​មួយ​»។ ក្នុងនោះ វៀតណាមជានិច្ចកាលរក្សាគោល​ជំហរធានា​ផលប្រយោជន៍​ជាតិ​ឲ្យសម​ស្រប​នឹង​ច្បាប់​អន្តរជាតិ​ ដោយ​ឈរលើ​មូលដ្ឋាន​គោរពគ្នា​ទៅវិញ​ទៅមក​សមភាព អនុវត្តមុនក៏​ដូចជា​ក្រោយ​គោលមាគ៌ារ​កិច្ចការ​បរទេស​ឯករាជ្យ​ម្ចាស់​ការសន្តិភាព​ សហប្រតិបត្តិការ និងអភិវឌ្ឍន៍ពហុភាគី​សម្បូរ​បែបភាវូបនីយកម្ម​និង​ធ្វើសមហរណកម្ម​អន្តរជាតិ​។ គោលនយោបាយការ​ពារជាតិរបស់វៀតណាម គឺសន្តិភាពនិងការពារខ្លួន​ឯង។ វៀត​ណាម​មិន​សហការ​ជាមួយ​ប្រទេសដទៃ ដើម្បីប្រឆាំងប្រទេសទី ៣ គ្មានធ្វើហានិភ័យទៅលើ ផល​ប្រយោជន៍​នៃប្រទេស​ដទៃ​ទេ ដោះ​ស្រាយរាល់ជំលោះ​ដោយសន្តិវិធីនិងប្រតិ​បត្តិតាម​ច្បាប់​អន្តរជាតិ។ រដ្ឋមន្ត្រីការ​ពារ​ជាតិ​វៀត​ណាម លោក Ngo Xuan Lich ក៏បានវាយតំលៃថា៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍​នៅតំបន់អាស៊ី-​ប៉ាស៊ីហ្វិករបស់​រុស្ស៊ី​ក្នុង​សតវត្សទី​២១​» មានអត្ថន័យ​យុទ្ធសាស្ត្រ។ លោក Ngo Xuan Lich បាន​ អះ អាងថា៖
 
«តំបន់អាស៊ី-ប៉ាស៊ីហ្វិកមានផ្ទៃដីធំទូលាយសំរាប់ប្រទេសទាំងឡាយ រួមរស់​ក្នុង​សន្តិភាព​និង​ទទួល​ផលប្រយោជន៍​យុទ្ធសាស្ត្រ​ដ៏​ធំធេង​។ ដូច្នេះ វៀតណាម​ជានិច្ចកាល​មានគោល​បំណងថា​៖ ប្រទេស​ទាំងអស់​ជាពិសេស​គឺ​បណ្ដាម​ហា​អំណាច ក្នុងនោះមានរុស្ស៊ីផងគប្បីសម្តែងឲ្យច្បាស់ថែមទៀត នូវតួនាទីភារកិច្ច​របស់​មហា​អំណាច​ចំពោះ​សន្តិសុខ​ក្នុងតំបន់ ដើម្បីគោលដៅកសាងអាស៊ី-​ប៉ាស៊ីហ្វិក​ក្លាយ​ទៅជាតំបន់​សន្តិភាព​ស្ថិរភាព និងអភិវឌ្ឍន៍​សម្បូររុង​រឿង​៕»

 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ