25/04/2016 10:01 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន

នាថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៦ នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) បានប្រព្រឹត្តទៅ​សន្និ​សីទ​មន្ត្រី​ការពារ​ជាតិ​ជាន់​ខ្ពស់​អាស៊ាន​ (ADSOM)។ គណៈប្រតិភូវៀតណាម​ដឹកនាំ ដោយឧត្តមសេនីយ៍ទោ Vu Tien Trong ប្រធាន​វិទ្យាស្ថាន​សហប្រតិ​បត្តិ​ការ​អន្តរជាតិ ស្ដីអំពីការពារជាតិ។

​សន្និសីទ ADSOM បានអនុម័តទៅលើខ្លឹមសារសំខាន់ៗ ដើម្បីដាក់ជូនសន្និ​សីទរដ្ឋមន្ត្រីការពារជាតិ​អាស៊ាន (ADMM) នឹង​ប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី២៤​ដល់ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ២០១៦ ខាងមុខ​នេះ និងបណ្ដា​បញ្ហាទាក់​ទិននានា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ