18/04/2016 09:21 GMT+7 Email Print Like 0

វៀតណាមចូលរួមពិធីបុណ្យអាហារតាមដងវិថីធំផុតរបស់សាធារណរដ្ឋឆែក


វៀតណាមចូលរួមពិធីបុណ្យអាហារតាមដងវិថីធំផុតរបស់សាធារណរដ្ឋឆែក

ម្ហូបពិសេសរាប់រយមុខរបស់ប្រទេសចំនួន៣០ លើពិភពលោកក្នុង​នោះមាន​វៀត​ណាម​ផង ​ត្រូវ​បាន​ឧទ្ទេសនាម ជាមួយ​ប្រជាជន​ឆែកនិង​ភ្ញៀវ​អន្តរ​ជាតិ នៅក្នុងពិធី​បុណ្យអាហារតាមដងវិថី​ធំបំផុត របស់​សាធារណ​រដ្ឋឆែក​ដែល​បាន​ប្រព្រឹត្ត​ទៅ នាថ្ងៃទី១៦ ខែ​មេសា ឆ្នាំ២០១៦ នៅក្រុង Praha។  គណៈប្រតិភូវៀតណាម​ចូលរួម ពិធី​បុណ្យនេះ​ដោយ​បាន​ឧទ្ទេសនាម អំពីមុខម្ហូបប្រពៃណីដូចជា នុំបញ្ចុក  Pho, Nem​ ឬ បង្អែមច្រើនប្រភេទ។ តាមលោក​ស្រី Monika Kanakova តំណា​ងគណៈ ចាត់តាំងថា មានមនុស្សជាង១ម៉ឺននាក់បាន ចូលរួមព្រឹត្តិការណ៍នេះ។ លោកស្រី Kanakova បាន​ឲ្យដឹង​ថា៖ “ខ្ញុំធ្លាប់ហូបម្ហូបវៀតណាមហើយខ្ញុំចូល​ចិត្ត​ណាស់​។ យើង​ខ្ញុំគ្រោង​នឹង​រៀបចំ ពី១០ដល់១៥កន្លែង​សម្រាប់​ឧទ្ទេសនាម​មុខ​ម្ហូបវៀត​ណាម នៅក្នុងពិធីបុណ្យឆ្នាំ​ក្រោយ​។ ប្រជាជ​ន​ឆែក​បាន​ស្គាល់ម្ហូប​វៀត​ណាម មួយ​ចំនួន​ហើយ​និង​ពួក​គេច​ង់ បរិភោគ​មុខម្ហូប​វៀតណាម​ឲ្យបាន​ច្រើន​ថែម​ទៀត”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ