12/04/2016 10:28 GMT+7 Email Print Like 0

វៀតណាមចូលរួមផ្សារណាត់សំណង់អន្តរជាតិនៅគុយបា


វៀតណាមចូលរួមផ្សារណាត់សំណង់អន្តរជាតិនៅគុយបា (រូបថតៈ baomoi)

ផ្សារណាត់សំណង់អន្តរជាតិគុយបា “FECONS ២០១៦” បានប្រព្រឹត្ត​ទៅ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩ខែ​មេសាឆ្នាំ២០១៦​​នៅ​រដ្ឋធានី​ឡាហាវ៉ាន់​​ប្រទេស​គុយបា ដែលទាក់​ទាញ​​ការចូលរួម របស់អង្គភាពអាជីវកម្មជាង២០០ មកពី២៩ប្រទេស លើ​ពិភពលោក​ក្នុងនោះ មានការចូលរួមជាលើកដំបូងរបស់ក្រុមហ៊ុនសំណង់មួយចំនួន របស់វៀត​ណាម។ ចូលរួម​ផ្សារណាត់លើកនេះ  អគ្គក្រុមហ៊ុន Viglacera វៀតណាមបានតាំង​បញ្ហាញ​ផលិត​ផល ​ប៉សឺឡែន​សម្រាប់​បន្ទប់​ទឹក ឥដ្ឋការ៉ូ  ជាដើម បានទាក់ទាញ ទស្សនិកជនជាច្រើនកុះករ។ នៅខាងក្រៅផ្សារណាត់នេះ Viglacera បាន​ចុះហត្ថលេ​ខា​លើកិច្ចព្រមព្រៀង​សហប្រតិបត្តិការ នាំចេញនិង នាំចូលសំណង់ជាមួយក្រុមហ៊ុន​ IMCO របស់​គុយ​បា និង​កិច្ចព្រម​ព្រៀង​បង្កើត សាជីវកម្មជាមួយសម្ព័ន្ធក្រុមហ៊ុន​ GEICON របស់គុយបាផងដែរ។ ក្នុងឱកាសនេះដែរ Viglacera បានបើកសម្ភោធការតាំងបង្ហាញផលិតផលដំបូង​ នៅរដ្ឋធានីឡាហាវ៉ាន់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ