11/04/2016 09:58 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទផ្សាភ្ជាប់សេដ្ឋកិច្ចតំបន់ប៉ែកឥសាន្តឥណ្ឌាជាមួយអាស៊ាន


វៀតណាមចូលរួមសន្និសីទផ្សាភ្ជាប់សេដ្ឋកិច្ចតំបន់ប៉ែកឥសាន្តឥណ្ឌាជាមួយអាស៊ាន (Image: VNA)

ចាប់ពីថ្ងៃទី​៧ ដល់ទី៩ ខែ​មេសា ឆ្នាំ២០១៦​ សន្និសីទផ្សាភ្ជាប់សេដ្ឋកិច្ចតំបន់​ប៉ែក​ឥសាន្ត​ឥណ្ឌានិង​អាស៊ាន​បាន​ប្រព្រឹត្ត​ទៅជា​លើក​ដំបូង​នៅទីក្រុង Imphal​ រដ្ឋ Manipur ឥណ្ឌា។ ថ្លែងមតិនៅសន្និសីទ ឯកអគ្គរដ្ឋទូត​វៀត​ណាម ប្រចាំ​នៅ​ឥណ្ឌា លោក  Ton Sinh Thanh បានអះអាងថា៖ វៀតណាមជានិច្ច កាលគាំទ្រ​គោលនយោបាយ​ឆ្ពោះទៅ​ខាង​កើត​របស់ឥណ្ឌា ព្រមទាំង សង្កត់ធ្ងន់ ទៅលើ​ភាពចាំបាច់​អនុវត្តយ៉ាងខ្លាំង បណ្ដាគំរោងការណ៍តភ្ជាប់​ផ្លូវគោក ផ្លូវ​ដែក និង​ផ្លូវសមុទ្ររួមជាមួយផ្លួវអាកាសចរណ៍ រវាងតំបន់ប៉េកឥសាន្តឥណ្ឌាជាមួយ​ប្រទេសអាស៊ាន​នានា ក៏ដូច​ជា បង្ក​លក្ខណៈងាយស្រួលសំរាប់ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ នៅតំបន់​ច្រកទ្វារ​ព្រំដែន​ប៉ែក​ឥសាន្ត ​ជាមួយ​ប្រទេស​ជិត​ខាង​នា​នា។ លោក  Ton Sinh Thanh បានជឿជាក់ថា៖ ប្រសិនបើមានបន្ថែមគោលន​យោ បាយ​អាទិភាព​ថែម​ទៀត តំបន់​ប៉ែកឥសាន្តឥណ្ឌា នឹងទាក់ទាញការ​វិនិយោគមិន ត្រឹមតែពីអាជីវករឥណ្ឌា ប៉ុណ្ណោះទេ ថែមទៀត អាជីវករ​អាស៊ាន​ក្នុងនោះមាន វៀតណាម ទៀតផង៕
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ