07/04/2016 10:25 GMT+7 Email Print Like 0

វៀតណាមចូលរួមយ៉ាងសកម្មក្នុងផ្សារណាត់សម្បុរសធម៌សមាគមន៍នារី អាស៊ី- ប៉ាស៊ីហ្វិក


វៀតណាមចូលរួមយ៉ាងសកម្មក្នុងផ្សារណាត់សម្បុរសធម៌សមាគមន៍នារី អាស៊ី- ប៉ាស៊ីហ្វិក (Image: VOV)

នាថ្ងៃទី​៦ ខែ​មេសា ឆ្នាំ២០១៦ សមាគមនារីអាស៊ី-ប៉ាស៊ីហ្វិក (ALFS) បានរៀបចំ​ផ្សារ​ណាត់​មនុស្សធម៌​លើក​ទី ៤០ នៅទី​ក្រុង​តូក្យូ (ជប៉ុន)។ លោកស្រី Komura ប្រធានគណៈចាត់តាំងបានឲ្យដឹងថា៖ ផ្សារ​ណាត់​សម្បុរសធម៌ របស់ ALFS គឺជា​សកម្មភាពប្រចាំឆ្នាំដែលត្រូវ បានរៀបចំឡើងក្នុងគោលដៅរៃ អង្គាសប្រាក់សំរាប់​សកម្មភាព​សម្បុ​រ​សធម៌​និង​ជួយ​សង្គ្រោះជួយឧបត្ថម្ភនារីនិង កុមារនៅប្រទេស​សមាជិក ALFS នានា។ ក្នុងរយៈពេលកន្លង​ទៅ វៀត​ណាម​បាន​សកម្មចូលរួម​ រាល់សកម្មភាពរបស់សមាគម។ នៅផ្សារណាត់លើកនេះ សមាគម នារីស្ថាន​ទូតវៀត​ណាម​ប្រចាំ​នៅជ​ប៉ុន​មាន​ស្តង់​ទំនិញ​ចំនួន ២ ស្តង់ដែលបង្ហាញផលិត​ផលសិប្បកម្ម​ប្រពៃណី ​របស់​វៀត​ណាម ​ហើយ​ឧទ្ទេសនាម​វប្បធម៌​ម្ហូប​អាហារ​​របស់ខ្លួន។ លោកស្រី Hoang Thi Minh Ha លោកជំទាវឯ​កអគ្គរដ្ឋទូតវៀតណាម​ប្រចាំ​នៅជប៉ុ​ន​បាន​ឲ្យដឹង​ថា៖ ចំនួន​ប្រាក់ដែលទទួលបាននៅផ្សារណាត់លើក​នេះ នឹងត្រូវ​បាន​ប្រើប្រាស់​ជួយ​ឧបត្ថម្ភ​កុមារា​កុមារី​ក្រីក្រ​នៅតំ​បន់​ព្រៃភ្នំឆ្ងាយ​ដាច់ ស្រយាលវៀត​ណាម៕
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ