22/03/2015 12:46 GMT+7 Email Print Like 0

វៀតណាមចូលរួមសប្ដាហ៍ francophonie នៅគុយបា

ក្នុងទិវា Francophonie អន្តរជាតិ នាថ្ងៃទី១៩ ខែមិនាឆ្នាំ២០១៥ ស្ថានទូតវៀតណាម​ប្រចាំនៅ​គុយបា និ​ង​ស្ថា​ប័ន​​ដំណាង​ចំនួន១៤​ទៀត នៃបណ្ដាប្រទេស​ជាសមាជិក​សហគមន៍ Francophonie ប្រចាំនៅប្រទេស​នេះ បាន​​រៀបចំ​សប្ដាហ៍ ជួប​ប្រាស្រ័យ​វប្បធម៌វិចិត្រ​សិល្បៈនៅ​ទីក្រុង La Habana និង​ទីក្រុង Santiago​។ ស្ថាន​ទូត​វៀត​​ណាមបានឧទ្ទេសនាម​ចំពោះមិត្តភក្តិអន្ត​រជាតិនានា អំពីអាវផាយ​របស់នារី​វៀត​ណាម ក៏ដូច​ជាមុខ​ម្ហូប​អា​ហារ​របស់វៀត​ណាម។

វៀតណាមចូលរួមសប្ដាហ៍ francophonie នៅគុយបា

នាយប់ថ្ងៃទី២០​ខែមិនាឆ្នាំ២០១៥ នៅទីក្រុងហាណូយ​បានប្រព្រឹត្តទៅ ពិធីរំលឹកខួប​អនុស្សាវរីយ៍​ទិវា Francophonie។ ថ្លែង​មតិនៅទីនេះ អនុរដ្ឋមន្ត្រី​ក្រសួងកា​របរ​ទេសវៀត​ណាម  Ha Kim Ngoc បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការដែល​សហគមន៍​ Francophonie  បានជំរុញចំណងសាមគ្គីភាព កិច្ច​សហប្រតិ​បត្តិការ​រវាង​ប្រ​ទេស​​នានាក្នុង​រយៈពេល៤៥​ឆ្នាំកន្លង​ទៅ ដើម្បី​សន្តិ​ភាព និង​កិច្ចសហប្រតិបត្តិ​ការ។ អនុរដ្ឋមន្ត្រី Ha Kim Ngo​c ក៏បា​នសង្កត់​ធ្ងន់ថា៖ វៀតណាមជានិច្ចកាលយក​ចិត្ត​ទុកដាក់​ចំពោះ​កិច្ចសហ​ប្រិតបត្តិ​ការជាមួយ​សហ​គមន៍​ Francophonie ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ