30/04/2020 15:02 GMT+7 Email Print Like 0

វៀតណាមចូលរួមកិច្ចប្រជុំតាមអនឡាញរបស់គណៈកម្មាធិការអាស៊ានប្រចាំអាមេរិក



នាថ្ងៃទី២៧ មេសា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc រួមជាមួយឯកអគ្គរដ្ឋទូតនិងភារធារីប្រទេសអាស៊ាននានា បានចូលរួមកិច្ចប្រជុំតាមអនឡាញដើមដំបូងរបស់គណៈកម្មាធិការអាស៊ានប្រចាំទីក្រុងវ៉ាស៊ីនតោន (ACW)។

អង្គប្រជុំបានពិភាក្សាអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានពិសេសតាមអនឡាញនិងកិច្ចប្រជុំអាស៊ាន+៣កាលពីថ្ងៃទី១៤ មេសា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិកតាមអនឡាញកាលពីថ្ងៃទី២៣ មេសា។ ស្ដីពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃជំងឺឆ្លង Covid-19 ទៅលើតំបន់ អង្គប្រជុំបានសង្កត់ធ្ងន់ថា អាស៊ានត្រូវការបន្តជំរុញកិច្ចខិតខំប្រឹងប្រែងបង្ការទប់ស្កាត់ ស្រាវជ្រាវផលិតវ៉ាក់សាំងនិងថ្នាំព្យាបាល Covid-19 ក៏ដូចជាការស្ដារសេដ្ឋកិច្ចឡើងវិញ។ បណ្ដាតំណាងក៏បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមនានារបស់វៀតណាមសំដៅជំរុញកិច្ចសហប្រតិបត្តិការក្នុងប្លុកអាស៊ាន ក៏ ដូចជារវាងអាស៊ានជាមួយដៃគូអន្តរជាតិផ្សេងៗក្នុងការបង្ការទប់ស្កាត់ជំងឺ ឆ្លង Covid-19 ផងដែរ។

នៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានធ្វើបច្ចុប្បន្ន ភាពព័ត៌មានស្ដីពីលទ្ធផលជាវិជ្ជមាននៃវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងរបស់រដ្ឋាភិបាលវៀតណាមនាពេលកន្លងទៅ ព្រមទាំងចែករំលែកព័ត៌មានស្ដីពី ឧបករណ៍ Kit ធ្វើតេស្ត Covid-19 ផលិតដោយវៀតណាមត្រូវបានអង្គការ សុខភាពពិភពលោកនិងប្រទេសអឺរ៉ុបនានាទទួលស្គាល់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ