19/04/2020 18:29 GMT+7 Email Print Like 0

វៀតណាមចូលរួមដោយម្ចាស់ការក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤

នាថ្ងៃទី១៧ មេសា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានចុះហត្ថលេខាចេញផ្សាយកម្មវិធីធ្វើសកម្មភាព របស់រដ្ឋាភិបាលអនុវត្តសេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្ដីពីគោលជំហរ គោលនយោបាយនានាសំដៅចូលរួមដោយម្ចាស់ការក្នុង បដិវត្តន៍ឧស្សាហកម្មលើកទី៤។

ក្នុងន័យនេះ នាពេលខាងមុខ បណ្ដា ក្រសួង ស្ថាប័នស្មើក្រសួង ស្ថាប័នក្រោមឱវាទរដ្ឋាភិបាល គណៈកម្មាធិការ ប្រជាជនខេត្ត ក្រុងក្រោមឱវាទមជ្ឈឹម ត្រូវការអនុវត្តបណ្ដាភារកិច្ចដែល ជួយសម្រួលដល់ការចូលរួមបដិវត្តន៍ឧស្សាហកម្មលើកទី ៤ និងដំណើរការ ផ្ទេរប្ដូរឌីជីថលជាតិ កសាងនិងអភិវឌ្ឍមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់បដិវត្តន៍ឧស្សាហកម្មលើកទី៤។ ទន្ទឹមនឹងការអភិវឌ្ឍនិងលើកកំពស់សមត្ថភាពផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតជាតិគឺត្រូវផ្ដោតសំខាន់ទៅលើការអភិវឌ្ឍប្រភពធនធានមនុស្សឲ្យបានស្របទៅតាមសំណូមពរនៃបដិវត្តន៍ ឧស្សាហកម្មលើកទី៤ ជំរុញគោលនយោបាយអភិវឌ្ឍបណ្ដាវិស័យនិងបច្ចេកវិទ្យាអាទិភាពនានានិងគោលនយោបាយសមាហរណកម្មអន្តរជាតិ ផងដែរ។

មុននោះ ការិយាល័យនយោបាយបានអនុម័តលើសេចក្ដីសម្រេចចិត្ត កាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៩ ស្ដីពីគោលជំហរ គោលនយោបាយមួយចំនួនសំដៅចូលរួមដោយម្ចាស់ការក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤។ ឯកសារនេះបានដាក់ចេញគោលដៅទូទៅថា ត្រូវតេឆ្លៀតយកប្រកបដោយប្រសិទ្ធ ភាពនូវឱកាសដែលបដិវត្តន៍ឧស្សាហកម្មលើកទី៤នាំមកជូន ដើម្បីជំរុញដំណើរការផ្លាស់ប្ដូរថ្មីគំរូកំណើន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលយ៉ាងខ្លាំងក្លា អភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាពដោយ ឈរ លើ វិទ្យាសាស្ត្របច្ចេកវិទ្យា ការច្នៃប្រឌិតនិងធនធានមនុស្សមានគុណភាពខ្ពស់ លើកស្ទួយជីវភាពរស់នៅសុខុមាលភាពរបស់ប្រជាជន រក្សារឹងមាំសន្តិសុខការពារជាតិ និងបរិស្ថានអេកូឡូស៊ី៕


តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ