11/09/2019 11:06 GMT+7 Email Print Like 0

វៀតណាមចូលរួមពិព័រណ៍ទូរគមនាគមន៍ពិភពលោកឆ្នាំ ២០១៩ នៅហុងគ្រី


  រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម លោក Nguyen Manh Hung (រូបថត៖ vietnamplus.vn)
 

នាថ្ងៃទី៩ ខែកញ្ញា ​ឆ្នាំ២០១៩ ពិព័រណ៌ទូរគមនាគមន៍ពិភពលោ​កឆ្នាំ​ ២០១៩ (ITU Telecom Wo​rld 2019) បាន​បើ​​ក​នៅទីក្រុង Budapest ប្រទេសហុងគ្រី។
 
នេះ​គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែល​មាន​ទ្រង់​ទ្រាយ​ធំ​និង​សារៈ​សំខាន់​បំផុត​ក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌ មានទូទាំងពិភពលោក។ ពិព័រណ៍ឆ្នាំនេះ​បាន​ទាក់​ទាញ​ការ​ចូលរួមរបស់តំណាងជាង ៥០០០ នាក់មកពីប្រទេសនិងតំបន់ដែនដីជាង ១០០។ ថ្លែងក្នុង​ពិធី​បើក​នេះ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម លោក Nguyen Manh Hung បានជូនដំណឹងថា ប្រទេស​វៀត​ណាម​ធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ទូរគមនាគ​មន៍ពិភពលោកនៅខែកញ្ញា ឆ្នាំ ២០២០​ នៅ​ទីក្រុង​ហាណូយ​។ លោក បានអះអាង ថាវៀត ណាមកំពុងខិតខំប្រឹងប្រែងផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ទៅជា​ហេដ្ឋា​រចនាសម្ព័ន្ធ​ ICT ដោយមានគម្រោងការណ៍ស្តីពីយុទ្ធសាស្ត្រផ្លាស់ប្តូរឌី​ជីថល​ជាតិ រួមមានរដ្ឋាភិបាល ធុរកិច្ច​ និងសង្គម។ តាមនោះសុវត្ថិភាពសន្តិសុខអ៊ីធ័រណែតនិង គោលការណ៍ឌីជីថល នឹងក្លាយ​ជាតម្រូវ​ការមូលដ្ឋាន​នៃបុព្វហេតុ​ផ្លាស់ប្តូរ​ឌីជីថលផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ