29/08/2019 11:26 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទអន្តរជាតិទីក្រុងតូក្យូស្តីពីការអភិវឌ្ឍន៍ទ្វីបអាហ្វ្រិក


 អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Cuong (រូបថត៖ vnanet.vn)
 

នាថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០១៩ សន្និសីទអន្តរជាតិទីក្រុងតូក្យូលើកទី ៧ ស្តីពីការអភិវឌ្ឍទ្វីបអាហ្វ្រិក (TICAD) លើកទី​ ៧ ត្រូវបានបើកនៅទីក្រុង យូកូហាម៉ា ប្រទេសជប៉ុន ដោយមានការចូលរួមរបស់ប្រមុខរដ្ឋ និងថ្នាក់​ដឹក​នៃ​បណ្ដាប្រទេសអាហ្វ្រិក ជប៉ុន ប្រទេសដៃគូ និងភ្ញៀវកិត្តិយស រួមទាំងតំណាងនៃអង្គការថ្នាក់តំបន់ អន្តរជាតិ​ និងសហគ្រាស។ គណៈប្រតិភូវៀតណាមចូលរួម TICAD លើកទី ៧ ដឹកនាំដោយ​អនុរដ្ឋ​មន្រ្តី​ការ​បរទេស​ លោក Nguyen Quoc Cuong។
 
ដោយប្រ​ធានបទ“ ជំរុញការអភិវឌ្ឍទ្វីបអាហ្រ្វិកតាមរយៈប្រជាជន បច្ចេកវិទ្យា និងការផ្លាស់ប្ដូរថ្មី” ក្នុង​រយៈ​ពេល​ ៣ ថ្ងៃប្រព្រឹត្តិទៅសន្និសីទនេះ ប្រតិភូនានានឹងផ្លាស់ប្ដូរអំពីវិធានការពន្លឿនការផ្ទេរប្តូរជាឌីជីថល និងការ​កែលម្អ​បរិយាកាសធ្វើអាជីវកម្មនៅអាហ្វ្រិកតាមរយៈកា​រផ្លាស់ប្ដូរថ្មី និងការចូលរួម ​ពីវិស័យឯកជន។​ ក្រៅពី​នេះ​ អង្គសន្នសីទក៏នឹងពិភាក្សាលើដំណោះស្រាយ ដើម្បីពង្រឹ​ងសន្តិភាព និងស្ថិរភាពនៅទ្វីពនេះ​ តាម​រយៈការ​ជំរុញ​គំនិតផ្ដូចផ្ដើមរបស់បណ្ដា​ប្រទេសអាហ្វ្រិកផង​ដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ