06/05/2019 11:03 GMT+7 Email Print Like 0

វៀតណាមចូលរួមសន្និសីទស្តីពីវិស័យសម្ភពអាស៊ី-ប៉ាស៊ីហ្វិក


 វៀតណាមចូលរួមសន្និសីទស្តីពីវិស័យសម្ភពអាស៊ី-ប៉ាស៊ីហ្វិក (រូបថតឧទាហរណ៍)
 

 ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០១៩ សន្និសីទស្តីពីវិស័យសម្ភពអាស៊ី - ប៉ាស៊ីហ្វិកលើកទី ៩ (ASPIRE 2019) ត្រូវ​បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិហុងកុង ប្រទេសចិន។

មន្ទីរ​ពេទ្យសម្ភពហាណូយ មន្ទីរពេទ្យសម្ភពHai Phong មន្ទីរពេទ្យប្រៃសនីយ៍ហាណូយ និងមន្ទីពេទ្យ My Duc ទីក្រុង​ហូជីមិញ បានចូលរួមសន្និសីទនេះ និងថ្លែងរបាយការណ៍នៃបទអន្តរគមន៍ឯកទេសផងដែរ។ របាយការណ៍​ក្រោម​វិធានបទ "ករណីកម្រស្តីពីការមានផ្ទៃពោះស្រោមពោះក្រៅ» របស់មន្ទីរសម្ភពហាណូយ ដែលថ្លែងនៅ​ក្នុងសន្និសីទនេះ ត្រូវបានមជ្ឈដ្ឋានជំនាញការណ៍ចាប់អារម្មណ៌យ៉ាងខ្លាំង និងវាយតម្លៃខ្ពស់​ផង​ដែរ​។ នាយកមន្ទីរពេទ្យសម្ភពហាណូយ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Duy Anh បានឲ្យដឹងថាករណី "មាន​ផ្ទៃ​ពោះ​ស្រោម​ពោះក្រៅ​» គឺជាជំងឺកម្រមានមួយដែលគិតដ​ល់បច្ចុប្បន្ននេះ មានត្រឹមតែ ៣០ ករណី​នៅលើ​ពិភព​លោ​កតែប៉ុណ្ណោះ។ សង្ឃឹមថាដោយមានបទពិសោធន៍នៃ​ការធ្វើរោគ​វិនិច្ឆ័យ​និងព្យាបាល​ត្រឹម​ត្រូវ​ក្នុង​ដំណាក់​កាលដំ​បូង​នៃករណីជំងឺដ៏កម្រនេះ​ មន្ទីរពេទ្យសម្ភពហាណូយ​នឹងបង្កើតឱកាស​សម្រាប់មន្ទីរ​ពេទ្យនានា​អាចគ្រប់​គ្រង​ឲ្យបានល្អនិងជួយសង្រ្គោះអ្នកជំងឺដែលមានករណីស្រដៀ​ងគ្នានេះផងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ