04/04/2019 06:30 GMT+7 Email Print Like 0

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីយោធាជាន់ខ្ពស់បណ្ដាប្រទេសអាស៊ាន


 ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិវៀតណាមថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN)
 

 ចូលរួមផ្ដល់មតិចំពោះខ្លឹមសារទាំងនេះ អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើអោយសមាជិក​នានាអះអាងនូវ លក្ខណៈ​ឯករាជ្យ​របស់​អាស៊ាន​នៅក្នុង​សេចក្ដី​សម្រេច​ទាំង​អស់​ទាក់​ទិន​ដល់​បញ្ហាសន្តិ​សុខ​ក្នុង​ប្លុក​។
 
កិច្ចប្រជុំមន្ត្រីយោធាជាន់ខ្ពស់នៃស​មាគមន៍​បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្រោមប្រធានបទ ​“សន្តិ​សុខ​ដោយ​ចីរភាព” និងកិច្ចប្រជុំទា​ក់ទិននានា កំពុងប្រព្រឹត្តទៅនៅខេត្ត Ph​etchaburi ប្រទេស​ថៃចាប់​ពីថ្ងៃទី២ដល់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩​​​។ ឧត្តមសេនីយ៍ឯក ​Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិដឹ​កនាំ​គណៈ ប្រតិភូ​ក្រសួង​ការពារជាតិវៀតណាមបានអញ្ជើញ​ចូលរួមកិច្ចប្រជុំនេះ។​

​អង្គប្រជុំបានពិភាក្សាអំពីគំនិត​ផ្ដួចផ្ដើមមួយចំនួនរបស់ប្រ​ទេស​សមាជិក នានា ដែលក្នុងនោះ​មានការ​បើក​ទូលាយ​ហេដ្ឋា​រចនាសម្ព័ន្ធ​ព័ត៌មានទំនាក់ទំនង ​ដោយផ្ទាល់តាមយោបល់របស់ប្រ៊ុយណេ​ ការបង្កើត​សន្និសីទ​ពេទ្យទ័ព​អាស៊ាន​ តាមយោបល់របស់មីយ៉ាន់​ម៉ា ផលវិបាកខាងសន្តិសុខនិងតួនាទីរប​ស់កង​កម្លាំង ការពារ​ជាតិ​ក្នុង​ការដោះស្រាយការនេសាទដោយខុស​ច្បាប់តាមយោបល់របស់ថៃ​ ពង្រាងសេចក្ដី​ថ្លែង​ការណ៍​រួម​របស់​រដ្ឋមន្រ្តី​ការពារជាតិ​នៃប្រទេសអាស៊ានទាំង អស់​ស្ដីពីសន្តិសុខដោយចីរភាព ​និងគំនិត​ផ្ដួចផ្ដើម​ស្ដីពីការ​បង្កើន​សមត្ថភាព​ប្រើ ប្រាស់​ភាសាអង់គ្លេសសម្រាប់កម្មាភិបាលយោធាអាស៊ាន ដែលត្រូ​វបានលើក ​ឡើងដោយ​ប្រទេស​ឡាវ​ ផងដែរ។​

​ចូលរួមផ្ដល់មតិចំពោះខ្លឹមសារទាំ​ងនេះ អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម ឧត្តមសេនីយ៍ឯ​ក Nguyen Chi Vinh បាន​ស្នើអោយសមាជិកនានាអះអាងនូវ លក្ខណៈឯករាជ្យ​របស់​អាស៊ាន​នៅក្នុង​សេចក្ដី​សម្រេចទាំងអស់​ទាក់ទិន​ដល់​បញ្ហាសន្តិសុខក្នុងប្លុក៕​​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ