វៀតណាមចូលរួមសន្និសីទមិនផ្លូវការរបស់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក

វៀតណាមចូលរួមសន្និសីទមិនផ្លូវការរបស់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក
នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុង New York (អាមេរិក)ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមសន្និសីទមិនផ្លូវការ រវាងបណ្ដារដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន និង អាមេរិក។ នៅទីនេះបណ្ដារដ្ឋមន្ត្រីសុទ្ធតែសង្កត់ធ្ងន់ទៅលើសារសំខាន់របស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក និង ត្រូវរក្សាកំណើនអភិវឌ្ឍន៍ទំនាក់ទំនងនេះ នាពេលខាងមុខនេះ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh សង្កត់ធ្ងន់ថា៖ រួមជាមួយដំណើរការកសាងសហគមន៍ អាស៊ានជានិច្ចកាល់យកចិត្តទុកដាក់ ចំពោះទំនាក់ទំនិងនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយដៃគូសំខាន់នានា ដែលក្នុងនោះមានអង្គការសហប្រជាជាតិ និងអាមេរិកហើយស្នើអោយអាមេរិក ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភអាស៊ានក្នុងវិស័យអាទិភាពមួយចំនួន។ លោកក៏បានស្នើថែមទៀតថា៖ អាស៊ាននិងដៃគូនានាត្រូវបន្តរួមវិភាគទាន ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ នៅសមុទ្រខាងកើត និងត្រូវគោរពច្បាប់អន្តរជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម