វៀតណាមចូលរួមសម័យប្រជុំពេញអង្គរលើកទី៩នៃសន្និសីទអន្តរជាតិបណ្ដាគណៈបក្សនយោបាយទ្វីបអាស៊ី
លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម
និងជាប្រធានគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ
ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ សម័យប្រជុំពេញអង្គរលើកទី៩នៃសន្និសីទអន្តរជាតិបណ្ដាគណៈបក្សនយោបាយទ្វីបអាស៊ីបានប្រព្រឹត្តទៅនៅរដ្ឋធានីគូឡាឡាំពួប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមរបស់តំណាងជាង ៣ រយនាក់មកពីគណៈបក្សនយោបាយចំនួន៨៩ នៃប្រទេសអាស៊ីចំនួន ៣៥ និងក្រុមអ្នកឃ្លាំមើលមួយចំនួនក៏ដូចជាអង្គការអន្តរជាតិនៅក្នុងនិងក្រៅតំបន់ទៀតផង។ គណៈប្រតិភូនៃបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានអញ្ជើញចូលរួមនិងផ្ដល់យោបល់យ៉ាងសកម្មនៅសម័យប្រជុំនេះ។ថ្លែងមតិនៅទីនេះ លោក Hoang Binh Quan បានអះអាងថា ក្នុងកាលៈទេសៈដែលទ្វីបអាស៊ីកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើននោះ គណៈបក្សទាំងអស់ត្រូវតែសំដែងការទទួលខុសត្រូវចំពោះសន្តិភាព ស្ថិរភាពនិងភាពសម្បូររ៉ុងរឿងនៅតំបន់និងពិភពលោក ព្រមទាំងត្រូវតែដោះស្រាយជំលោះអំពីអធិបតេយ្យភាពដែនដី ដោយសន្តិវិធីដ៏សមស្របទៅនឹងច្បាប់អន្តរជាតិ គោរពដំណើរការការទូតនិងយុត្តិធម៌ក៏ដូចជាខំប្រឹងប្រែង ជំរុញការអនុវត្តន៍យន្តការប្រកបដោយប្រសិទ្ធិភាពសំដៅបង្ការជំលោះផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម