11/01/2016 09:26 GMT+7 Email Print Like 0

វៀតណាមចូលរួមសកម្មភាពចាប់ផ្តើមឆ្នាំប្រធានអាស៊ាន២០១៦របស់ឡាវ


ពិធីប្រគល់ដំណែងប្រធានគណៈកម្មាធិការនៃតំណាងអចិន្ត្រៃយ៍អាស៊ាន (CPR) រវាងម៉ាឡេស៊ីនិងឡាវ

ក្រុមបេសកកម្មវៀតណាម​ប្រចាំនៅអាស៊ានបានឲ្យដឹងថា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ នៅ​ទីស្នាក់​ការ​លេខាធិការ​ដ្ឋាន​អាស៊ាន​ប្រចាំទីក្រុង Jakarta បានប្រព្រឹត្ត ទៅពិធី​ផ្ទេរ​ប្រគល់​ដំណែង​ប្រធាន​គណៈកម្មាធិការ​នៃ​តំណាង​អចិន្ត្រៃយ៍​អាស៊ាន​(CPR) រវាងម៉ាឡេស៊ីនិងឡាវ និងកិច្ចប្រជុំ CPR ដំបូងក្នុងឆ្នាំ២០១៦នេះ ដោយ​មាន​ការ​ចូល​រួម​របស់​តំណាង​អចិន្ត្រៃយ៍ (PR) នៅអាស៊ាន រួមទាំងអគ្គលេខាធិការ​អាស៊ាន លោក Le Luong Minhទៀត​ផង​។ ថ្លែង​មតិក្នុង​ពិធី លោកLe Luong Minh​ បាន​វាយតម្លៃខ្ពស់នូវលទ្ធផល​ ដែលទទួលបានក្នុងឆ្នាំប្រធានអាស៊ាន២០១៥ ជាពិ​សេស សហគមន៍អាស៊ានបានចាប់បដិសន្ធិ ជាការគូសសញ្ញាប្រវត្តិសាស្ត្រ ក្នុងដំណើរ​ការ​អភិវឌ្ឍន៍​របស់​អាស៊ាន។ លោកអគ្គលេខាធិការអាស៊ាន ក៏បាន​ណអះអាង​ថា ដោយ​គោល​ដៅក​សាង​សហគមន៍​អាស៊ាន​ដែល​ឆ្ពោះទៅ ប្រជាជននិងយកប្រជាជន​ធ្វើជាមជ្ឈមណ្ឌល នោះអាស៊ានត្រូវផ្តោតសំខាន់ទៅលើ ការរ​ក្សា​អត្ត​សញ្ញាណ​ រួម​និងមនសិការសហគមន៍ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ